Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋធានីឥណ្ឌា បិទសាលារៀនជាថ្មី តែលើកនេះមិនមែនដោយសារកូវីដ

បានផុស

នៅ

សាលារៀនក្នុងទីក្រុង ញូវដេលី នឹងត្រូវបិទពេញមួយសប្តាហ៍ ចំណែកការដ្ឋានសំណង់ត្រូវបិទរយៈពេលបួនថ្ងៃ ដើម្បីការពារមនុស្សពីការបំពុលខ្យល់។

គុណភាពខ្យល់នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា កាន់តែអាក្រក់ទៅៗ ដោយសារកត្តាមួយចំនួនដូចជា ការបំភាយចេញពីយានយន្ត ការដុតកម្ទេចចោលដំណាំ និងរោងចក្រថាមពលដើរដោយធ្យូងថ្ម។

ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលរបស់សហព័ន្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពិន្ទុរបស់ទីក្រុងនេះលើសន្ទស្សន៍គុណភាពខ្យល់ បានកើនឡើងដល់៤៧០ ទៅ ៤៩៩ លើមាត្រដ្ឋាន៥០០។

សន្ទស្សន៍នេះបង្ហាញថា មនុស្សដែលមានសុខភាពល្អនឹងរងផលប៉ះពាល់ដោយការបំពុល ខណៈពេលដែលអ្នកដែលមានជំងឺស្រាប់ នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ប្រមុខរដ្ឋ New Delhil លោក Arvind Kejriwal បាននិយាយថា ការពិភាក្សាអំពីលទ្ធភាពនៃការបិទទាំងស្រុងក៏កំពុងដំណើរការផងដែរ ប៉ុន្តែការសម្រេចចិត្តនឹងធ្វើឡើង បន្ទាប់ពីការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលកណ្តាល។

សម្រាប់រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃចន្ទតទៅ សាលារៀននឹងត្រូវបិទ ប៉ុន្តែនឹងរៀនតាមអនឡាញ ដើម្បីកុំឲ្យកុមារដកដង្ហើមស្រូបខ្យល់ពុល ចំណែកសកម្មភាពសំណង់មិនត្រូវបានអនុញ្ញាតនោះទេ។

លោកបានបន្ថែមថា ការិយាល័យរដ្ឋាភិបាលទាំងអស់ នឹងប្តូរទៅធ្វើការតាមផ្ទះវិញ ហើយការិយាល័យឯកជនត្រូវបានណែនាំឲ្យអនុវត្តតាមនេះ ដើម្បីកំណត់កម្រិតយានយន្តនៅលើដងផ្លូវ។

គួរបញ្ជាក់ថា ញូវដេលី និងទីក្រុងផ្សេងទៀតរបស់ឥណ្ឌា ជារឿយៗបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងអាក្រក់បំផុតរបស់ពិភពលោក សម្រាប់ការបំពុលខ្យល់។

កាលពីថ្ងៃសៅរ៍ គេហទំព័រ IQAir ដែលមានឯកទេសខាងគុណភាពខ្យល់ បានដាក់រដ្ឋធានីឥណ្ឌា នៅចំណាត់ថ្នាក់ទីពីរ ពីក្រោយទីក្រុងហ្ស៊េរុយសាឡិម​ របស់ប្រទេសអ៊ីស្រាអែល ជាកន្លែងមានខ្យល់ពុលអាក្រក់បំផុតខណៈរដ្ឋធានី ប៊ីស្កេក របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ស្ថិតនៅចំណាត់ថ្នាក់ទីបី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ពិធីបុណ្យដុតផាវ Diwali កំពុងធ្វើឲ្យគុណភាពខ្យល់អាប់អួរពេញទីក្រុង ឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម