ព័ត៌មានអន្ដរជាតិ
លោក ស៊ី ប្រាប់ទៅ បៃដិន៖ អាមេរិក កំពុងប្រលែងលេងជាមួយភ្លើង លើបញ្ហា កោះតៃវ៉ាន់
សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលជាង៣ម៉ោង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិន ស៊ី ជីនពីង បានពិភាក្សាគ្នាអំពីការអនុវត្តរបស់ចិននៅតំបន់ទីបេ ហុងកុង និងស៊ីនជាំង ក្នុងចំណោមបញ្ហារសើបផ្សេងទៀត។

សេតវិមាននិយាយថា “ប្រធានាធិបតី បៃដិន បានលើកឡើងពីការព្រួយបារម្ភអំពីការអនុវត្តរបស់ ចិន នៅក្នុងតំបន់ ស៊ីនជាំង ទីបេ និង ហុងកុង ក៏ដូចជាបញ្ហាសិទ្ធិមនុស្សផងដែរ”។
លោក បៃដិន ក៏បានប្រាប់លោក ស៊ី ផងដែរថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត ចំពោះគោលនយោបាយ “ចិនតែមួយ” ទាក់ទងនឹងកោះតៃវ៉ាន់ ហើយមេដឹកនាំទាំងពីរ បានសន្យាថានឹងធ្វើការរួមគ្នាលើបញ្ហាថាមពល និងអាកាសធាតុ។

ផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា លោក ស៊ី បានប្រាប់លោក បៃដិន ថាប្រទេសរបស់លោកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកងកម្លាំង គាំទ្រឯករាជ្យភាពតៃវ៉ាន់ ឆ្លងកាត់បន្ទាត់ក្រហម។
លោកបានព្រមានលោក បៃដិន ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ប្រៀបដូចនឹងការប្រលែងលេងជាមួយភ្លើង។

អាជ្ញាធរតៃវ៉ាន់បានព្យាយាមម្តងហើយម្តងទៀតដើម្បីពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ឯករាជ្យ។ មនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិក មានបំណងប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រង ចិន។ និន្នាការនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដូចជាកំពុងលេងជាមួយភ្លើងអ៊ីចឹង ហើយអ្នកដែលលេងភ្លើងនឹងត្រូវរលាក។
គួរបញ្ជាក់ជាថ្មីថា ចិន អះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯង គឺជារបស់ខ្លួន។ ទីក្រុងប៉េកាំង បានប្តេជ្ញាថានឹងនាំយកកោះនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនដោយកម្លាំងប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជួបគ្នាភ្លាម លោកបៃដិន និយាយត្រង់រឿងសិទ្ធិមនុស្ស ខណៈលោក ស៊ី ថា ជួបមិត្តចាស់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


