ព័ត៌មានអន្ដរជាតិ
ជួបគ្នាភ្លាម លោក បៃដិន និយាយត្រង់រឿងសិទ្ធិមនុស្ស ខណៈ លោក ស៊ី ថា ជួបមិត្តចាស់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រាប់មេដឹកនាំចិន លោក ស៊ី ជីនពីង ថា លោកសង្ឃឹមមានការសន្ទនាដោយឥតលាក់លៀមអំពីសិទ្ធិមនុស្ស និងបញ្ហាសន្តិសុខ នៅពេលមេដឹកនាំទាំងពីរបានចាប់ផ្តើមកិច្ចប្រជុំដើម្បីកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ។
លោក បៃដិន បានប្រាប់លោក ស៊ី តាមរយៈវីដេអូខលជួបគ្នាថា ៖«ប្រហែលជាខ្ញុំចាប់ផ្តើមផ្លូវការបន្ថែមទៀត បើទោះជាលោក និងខ្ញុំមិនធ្លាប់ជួបគ្នាជាផ្លូវការក៏ដោយ»។

លោក ចូ បៃដិន មានប្រសាសន៍ថា ៖«ចំពោះខ្ញុំ វាហាក់ដូចជាថា ការទទួលខុសត្រូវរបស់ពួកយើងក្នុងនាមជាមេដឹកនាំប្រទេសចិន និងសហរដ្ឋអាមេរិកគឺដើម្បីធានានូវការប្រកួតប្រជែងរបស់ពួកយើងរវាងប្រទេសទាំងពីរគឺមិនត្រូវឲ្យចូលទៅក្នុងជម្លោះ បើទោះជាមានចេតនា ឬគ្មានចេតនាក៏ដោយ និយាយសាមញ្ញគឺប្រកួតប្រជែងដោយត្រង់»។
លោក ស៊ី បានឲ្យដឹងថា លោកសប្បាយចិត្តដែលបានជួបលោក បៃដិន ដែលលោកហៅថា «មិត្តចាស់» និងបន្តថា ភាគីទាំងពីរត្រូវតែបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលកំពុងកើតមាន។
លោក ស៊ី មានប្រសាសន៍ថា ៖«វាជារឿងល្អដែលបានជួបលោកប្រធានាធិបតី។ នេះជាលើកដំបូងសម្រាប់ពួកយើងជួបប្រជុំគ្នាតាមអនឡាញ។ បើទោះជាមិនដូចការជួបមុខគ្នាផ្ទាល់ តែខ្ញុំសប្បាយចិត្តដែលបានជួបមិត្តចាស់»។
លោកប្រធានាធិបតីអាមេរិកបន្ថែមថា មេដឹកនាំទាំងពីរត្រូវតែធ្វើឲ្យប្រាកដច្បាស់ពីទំនាក់ទំនងរបស់ពួកគាត់ដោយមិនចូលទៅក្នុងបញ្ហាជំលោះបើកចំហទេ។ លោកបានសន្យាថា នឹងដោះស្រាយបញ្ហាកង្វល់នានាសម្រាប់ក្រុងវ៉ាស៊ីនតោន ក្នុងនោះមានបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្នុងសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសចិនអំពីចំណាប់អារម្មណ៍របស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-អាមេរិកស្ថិរភាពគឺទាមទារ«ជំរុញការអភិវឌ្ឍរបស់ប្រទេសទាំងពីរ និងការពារសន្តិភាព និងបរិយាកាសអន្តរជាតិស្ថិរភាព»។

លោក ស៊ី មានប្រសាសន៍ថា ៖«ចិន និងអាមេរិក គួរតែគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


