ព័ត៌មានអន្ដរជាតិ
មន្ត្រីទូតអាមេរិកកំពូលម្នាក់នឹងធ្វើទស្សនកិច្ចប្រទេសអាស៊ាន៤ចាប់ពីថ្ងៃនេះ
មន្ត្រីការទូតកំពូលម្នាក់របស់សហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអាស៊ានចំនួន៤ដែលមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃចាប់ពីថ្ងៃសៅរ៍នេះទៅ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានសន្យាបង្កើនទំនាក់ទំនងជាមួយអាស៊ានដែលជាសមរភូមិដ៏សំខាន់ក្នុងការប្រជែងឥទ្ធិពលជាមួយចិន។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកប្រចាំតំបន់អាស៊ាននឹងចាប់ផ្តើមធ្វើទស្សនកិច្ចពីថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី៤ ខែធ្នូ ខាងមុខ។

សេចក្តីប្រកាសបាននិយាយថា លោក Kritenbrink នឹងធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការដោះស្រាយពិភពលោកដ៏ធ្ងន់ធ្ងរ និងបញ្ហាប្រឈមក្នុងតំបន់ ហើយសង្កត់ធ្ងន់លើការគាំទ្ររបស់អាមេរិកសម្រាប់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ជាមូលដ្ឋាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Kritenbrink នឹងពិភាក្សាលើបញ្ហាប្រឈមសិទ្ធិមនុស្ស ស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងពិភាក្សាពីជម្រើសដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដើម្បីបញ្ឈប់ហិង្សា និងអនុញ្ញាតឲ្យកិច្ចការមនុស្សធម៌ចូល។
ជាមួយគ្នានេះ លោកក៏នឹងពិភាក្សាពីរបៀបពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការកសាងមធ្យោបាយឲ្យកាន់តែប្រសើរសម្រាប់កម្ចាត់កូវីដ-១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


