ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺ Lassa នៅអាហ្វ្រិក សម្លាប់មនុស្ស ៨០នាក់
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា (NCDC) បាននិយាយថា ការស្លាប់មនុស្សសរុប៨០នាក់ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស បន្ទាប់ពីការរីករាលដាលនៃជំងឺគ្រុនក្តៅ Lassa នៅក្នុងប្រទេសអាហ្រ្វិកដែលមានប្រជាជនច្រើនបំផុតមួយនេះ។

សេចក្តីថ្លែងការណ៍របស់ NCDC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីជំងឺគ្រុនក្តៅ Lassa សរុបចំនួន ៤៣៤ ករណី ត្រូវបានរាយការណ៍ពីរដ្ឋនិងតំបន់រដ្ឋធានីសហព័ន្ធចំនួន ១៧ ក្នុងប្រទេសចន្លោះខែមករាដល់ថ្ងៃទី៨ខែធ្នូ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន៨០នាក់។
Lassa គឺជាជំងឺដែលឆ្លងដល់មនុស្សតាមរយៈអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះដែលកខ្វក់ ជាមួយនឹងទឹកនោម ឬលាមកសត្វកណ្តុរ។

NCDC និយាយថា ខ្លួនបានពង្រីកសកម្មភាពរបស់ក្រុមការងារបច្ចេកទេសជំងឺគ្រុនក្តៅ Lassa ហើយបានបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ សម្រាប់ការតាមដាន និងឆ្លើយតបចំពោះជំងឺគ្រុនក្តៅ Lassa ឲ្យបានត្រឹមត្រូវនៅក្នុងប្រទេស។
គួរបញ្ជាក់ថា ជំងឺគ្រុនក្តៅ Lassa ឆ្លងនៅពេលដែលទឹកមាត់ ទឹកនោម និងលាមករបស់សត្វកណ្ដុរមកប៉ះជាមួយមនុស្ស។ ក្នុងករណីខ្លះ Lassa មានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនចាញ់ដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ លេចចេញជំងឺអាថ៌កំបាំងមួយទៀត ពេលនេះសម្លាប់មនុស្សជិត ១០០នាក់ហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


