ព័ត៌មានអន្ដរជាតិ
កូវីដ អុកឡុកពិភពលោក ៣ ឆ្នាំហើយ តែប្រទេស ៤ នេះនៅតែគ្មាន ករណីឆ្លងសូម្បីមួយ
បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបន្តវាយលុកពិភពលោកយ៉ាងខ្លាំងក្លា ហើយការរីករាលដាលរបស់វានៅតែបន្តការព្រួយបារម្ភ ។ ប៉ុន្តែវាស្ទើរតែពិបាកនឹងជឿថា ប្រទេសខ្លះនៅតែមិនទាន់មានករណីឆ្លងជំងឺកូវីដ ១៩ ទោះមានវីរុសបំប្លែងខ្លួនកាចសាហាវជាច្រើនកំពុងកើតមានឡើងក៏ដោយ ។

គិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ មានតែប្រទេស ៤ ប៉ុណ្ណោះដែលមិនទាន់អះអាងការឆ្លងកូវីដសូម្បីមួយករណី ។ ក្នុងចំណោមប្រទេសទាំងនេះ មានមួយចំនួនជាប្រជាជាតិកោះប៉ាស៊ីហ្វិកនៅក្នុងទ្វីបអូសេអានី ។
១. ប្រទេសកូរ៉េខាងជើង ទ្វីបអាស៊ី មានប្រជាជន ២៥,៧៧៨,៨១៦ នាក់
ប្រទេសកូរ៉េខាងជើង បានរាយការណ៍អំពីករណីសង្ស័យលើកដំបូងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ។ បន្ទាប់មកវាត្រូវបានបញ្ជាក់ថា នេះមិនមែនជាករណីឆ្លងកូវីដទេ។
ទន្ទឹមនោះ កូរ៉េខាងជើង គឺជាប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួន ។

ក្នុងនាមជាប្រទេសជិតខាងរបស់ចិន, កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅថ្ងៃទី ២១ ខែមករា ហើយមិនបានបើកឡើងវិញទេ ចាប់តាំងពីពេលនោះមក ។ បន្ទាប់មក ខ្លួនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលចូលមកក្នុងប្រទេស រួមទាំងការធ្វើចត្តាឡីស័ករយៈពេល ១ ខែ ឬ ២ ខែផងដែរ ។
២. ប្រទេសតួកម៉េនីស្ថាន ទ្វីបអាស៊ី មានប្រជាជន ៦,០៣១,២០០ នាក់
តួកម៉េនីស្ថាន គឺជាប្រទេសមួយនៅអាស៊ីកណ្តាល ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ដែលសុទ្ធតែជាប្រទេសរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ ១៩ ។

ព្រំដែនគោកភាគច្រើនត្រូវបានបិទ ហើយនៅដើមខែកុម្ភៈ តួកម៉េនីស្ថាន បានលុបចោលជើងហោះហើរជាច្រើន និងជើងហោះហើរទាំងអស់ទាំងទៅ និងមកពីប្រទេសចិន ។
៣. ប្រទេសទូវ៉ាលូ ទ្វីបអូសេអានី មានប្រជាជន ១១,៧៩៣ នាក់
ក្នុងនាមជាប្រទេសកោះដែលមិនសូវមានអ្នកទៅលេង ទួវ៉ាលូបានទទួលភ្ញៀវទេសចរតិចជាង ២០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ នេះប្រហែលជាជំនួយដ៏ធំ ក្នុងការការពារការផ្ទុះឡើងនៅក្នុងប្រទេសនេះដែលមានប្រជាជនតិចបំផុត ។

៤. ប្រទេសណូរូ ទ្វីបអូសេអានី មានប្រជាជន ១០,៨២៣ នាក់
ណារូ ដែលជាប្រទេសតូចមួយ អ្នកអាចដើរជុំវិញបានក្នុងរយៈពេលមួយថ្ងៃ ក៏អាចការពារមិនឲ្យមេរោគឆ្លងចូលបានដែរ ។ រួមជាមួយទួវ៉ាលូ ប្រទេសកោះនេះ ជាប់កំណត់ត្រាថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកទស្សនាតិចបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Koryo Group
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


