ព័ត៌មានអន្ដរជាតិ
វៀតណាម លែងឲ្យកុងតឺន័រដឹកផ្លែឈើស្រស់ទៅច្រកព្រំដែន ចិន មួយចំនួន រហូតដល់ថ្ងៃចូលឆ្នាំថ្មី (មានវីដេអូ)
ខេត្តភាគខាងជើង Lao Cai និង Quang Ninh របស់វៀតណាមបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរថយន្តកុងតឺន័រដឹកផ្លែឈើស្រស់សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនតាមច្រកទ្វារព្រំដែន ច្រកឆ្លងកាត់មួយចំនួន ដោយសារការកកស្ទះនៅតែបន្តនៅទីនោះ ។

ខេត្ត Lao Cai នឹងផ្អាកការនាំចេញផ្លែឈើស្រស់នៅច្រកទ្វារព្រំដែនអន្តរជាតិ Kim Thanh ជាមួយច្រក Beishan របស់ចិន ចាប់ពីថ្ងៃទី១៨ ខែមករានេះរហូតដល់មានការជូនដំណឹងបន្ថែម ។
ដោយសារចិនកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជំងឺកូវីដ ១៩ ច្រកទ្វារសម្រាប់នាំចេញផ្លែឈើស្រស់នៅតែមានកម្រិតតិចតួច ដោយរថយន្តដឹកទំនិញឆ្លងកាត់ចាប់ពីថ្ងៃទី ១២ ដល់ ១៥ មករា មានតែ ៦០ គ្រឿងប៉ុណ្ណោះ ខណៈផ្លែស្វាយ ឪឡឹក និងខ្នុរ ដែលជាប់គាំងនៅច្រកព្រំដែន Lao Cai ជាមួយច្រកព្រំដែន Kim Thanh កំពុងមានលើសបរិមាណ ហើយមិនអាចគ្រប់គ្រងបានទៀតទេ ។

ចំណែកខេត្ត Quang Ninh នឹងបញ្ឈប់ការដឹកជញ្ជូនផ្លែឈើស្រស់ ផលិតផលក្លាស្សេ និងទំនិញផ្សេងទៀតដែលពិបាកនឹងរក្សាទុកតាមច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងទីក្រុង Mong Cai ចាប់ពីថ្ងៃទី ១៧ ខែមករា ដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ។
ទន្ទឹមនោះ គណៈកម្មាធិការប្រជាជនខេត្តបាននិយាយថា ការផ្អាកនេះមានគោលបំណងដោះស្រាយឲ្យបានហ្មត់ចត់ជាមួយនឹងទំនិញដែលជាប់គាំងនៅច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងខេត្ត Quang Ninh ត្រឹមថ្ងៃទី ៣១ ខែមករា និងដើម្បីចៀសវាងហានិភ័យនៃជំងឺរាតត្បាត ខណៈក៏បានអំពាវនាវឲ្យខេត្ត ក្រុងទូទាំងប្រទេស ជូនដំណឹងអំពីបញ្ហានេះដល់អាជីវករ បុគ្គល និងស្ថាប័នពាក់ព័ន្ធផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ វៀតណាម ប្រឆាំងជាថ្មីរាល់ការទាមទារខុសច្បាប់នៅសមុទ្រខាងកើត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


