Connect with us

ព័ត៌មានអន្ដរជាតិ

បុរសចំណាស់ជាងគេបំផុតលើលោក ទទួលមរណភាពហើយ

បានផុស

នៅ

កំណត់ត្រាពិភពលោក Guinness World Records បាននិយាយនៅថ្ងៃពុធនេះថា បុរសចំណាស់ជាងគេបំផុតរបស់ពិភពលោកគឺលោក Saturnino de la Fuente Garcia បានទទួលមរណភាពហើយក្នុងអាយុ ១១២ ឆ្នាំ និង ៣៤១ ថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា គាត់ត្រូវបានគេប្រកាសថាជាបុរសដែលមានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោក នៅពេលដែលគាត់មានអាយុ ១១២ ឆ្នាំ និង ២១១ ថ្ងៃ ហើយគាត់នឹងត្រូវប្រារព្ធខួបកំណើតគម្រប់ ១១៣ ឆ្នាំរបស់គាត់នៅខែក្រោយ ។

គួរបញ្ជាក់ថា បុរសជនជាតិអេស្ប៉ាញដែលកើតនៅទីក្រុង Ponte Castro ទីក្រុង Leon នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩០៩ ​មាន​កូន​ ៧ ​នាក់ ចៅ​ ១៤​ នាក់ និង​ចៅ​ទួត ​២២​ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ ជារឿងកម្រ! វាលខ្សាច់ក្ដៅហួតហែង សាហារ៉ា បែរជាគ្របទៅដោយ ព្រិលធ្លាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម