ព័ត៌មានអន្ដរជាតិ
ជនស៊ីវិល អ៊ុយក្រែន ចូលហ្វឹកហាត់ជាមួយយោធា ចំពេលភ័យខ្លាច ការឈ្លានពានរបស់ រុស្ស៊ី
ជនស៊ីវិលអ៊ុយក្រែនកំពុងហ្វឹកហាត់ជាមួយយោធានៅជិតក្រុងគៀវ ខណៈដែលការគំរាមកំហែងនៃការលុកលុយរបស់រុស្ស៊ីកំពុងកើតមានឡើង ។

វគ្គហ្វឹកហ្វឺនគឺជាវគ្គមួយក្នុងចំណោមវគ្គជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែនដែលរៀបចំដោយយោធារបស់ប្រទេសនេះគឺដើម្បីទទួលស្គាល់ថា កងកម្លាំងធម្មតារបស់អ៊ុយក្រែនតែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ ។
អ៊ុយក្រែនមានប្រវត្តិប្រើទាហានស៊ីវិលក្នុងសមរភូមិ ។ ក្នុងឆ្នាំ ២០១៤ កងពលតូចស្ម័គ្រចិត្តបានប្រយុទ្ធប្រឆាំងនឹងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើត ហើយក្រោយមកអង្គភាពទាំងនោះត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងយោធាអ៊ុយក្រែន ក្នុងនាមជាកងកម្លាំងការពារដែនដី ។

ទន្ទឹមនោះ រុស្ស៊ីបានបដិសេធជានិច្ចនូវចេតនាឈ្លានពានអ៊ុយក្រែន ។ ដោយសារវិបត្តិនេះ ទីក្រុងមូស្គូបានចេញការទាមទារជាបន្តបន្ទាប់ទៅកាន់មហាអំណាចលោកខាងលិច រួមទាំងការធានាថា សម្ព័ន្ធមិត្តយោធាណាតូនឹងមិនពង្រីកទៅភាគខាងកើតទៀតឡើយ ។
ស្របពេលជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្ត ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចា ។

បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងមូស្គូកុំឲ្យឈ្លានពានអ៊ុយក្រែន ហើយបានជំរុញឲ្យប្រទេសទាំងពីរត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលបានរៀបចំឡើងដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់ភាគខាងកើត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មកដឹងអាវុធទំនើបៗ ៥ ប្រភេទ រុស្ស៊ី អាចប្រើកម្ទេច អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


