ព័ត៌មានអន្ដរជាតិ
មកដឹងអាវុធទំនើបៗ ៥ ប្រភេទ រុស្ស៊ី អាចប្រើកម្ទេច អ៊ុយក្រែន (មានវីដេអូ)
រហូតមកដល់ពេលនេះភាពតានតឹងតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែក្ដៅគគុក ខណៈកាលពីពេលថ្មីៗនេះចក្រភពអង់គ្លេសបានបញ្ជូនសព្វាវុធបច្ចេកវិទ្យាទំនើបៗ ហើយសហរដ្ឋអាមេរិកក៏កំពុងបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែនដើម្បីទប់ទល់ការឈ្លានពានពីរុស្ស៊ីផងដែរ ។

ទន្ទឹមនោះ រុស្ស៊ីក៏បានចល័តកងទ័ព និងសព្វាវុធទៅក្បែរព្រំដែនជាមួយអ៊ុយក្រែនដូចគ្នា ហើយអាវុធកំពូលទាំង ៥ នេះត្រូវបានគេមើលឃើញថា រុស្ស៊ីអាចប្រើក្នុងការវាយប្រហារលើអ៊ុយក្រែន ៖
១. រថក្រោះ T-90
T-90 គឺជារថក្រោះចម្បាំងក្នុងសមរភូមិល្អបំផុត ហើយគេបានឃើញការប្រយុទ្ធរបស់រថក្រោះនៅតំបន់ Dagestan របស់អ៊ុយក្រែន និងស៊ីរី ។

បច្ចុប្បន្នរុស្ស៊ីមានរថក្រោះ T-90 ប្រហែល ៧៥០ គ្រឿងទៅ ១,០០០ គ្រឿង ហើយវាសមត្ថភាពទប់ទល់ជាមួយមីស៊ីល Javelin របស់អ៊ុយក្រែន ។
២. រថក្រោះបាញ់កាំភ្លើងធំ Koaltsiya
រុស្សីក៏មានរថក្រោះបាញ់ស្វ័យប្រវត្តិថ្មី និងសាហាវឈ្មោះថា Koalitsiya-SV ដែលស្រដៀងនឹងរថពាសដែក M109A7 Paladin របស់អាមេរិក ។

រថក្រោះ Koaltsiya ប្រភេទ ១៥៥ មីលីម៉ែត្រ ត្រូវបានគេរាយការណ៍ថា អាចបាញ់ ១៦ គ្រាប់ក្នុងមួយនាទីជាមួយនឹងការប្ដូរគ្រាប់ស្វ័យប្រវត្តិ និងផ្ទុះចេញជាបំណែកធំៗ ។
៣. នាវាផ្ទុកពាសដែក Rakushka
វាជាម៉ូដែលស្ដង់ដារ ផ្ទុកទាហាន ១៣ នាក់ និងបំពាក់ដោយកាំភ្លើងធុនស្រាលប្រភេទ ៧.៦២ មីលីម៉ែត្រ និងកាំភ្លើងបាញ់គ្រាប់ប្រភេទ ៣០ មីលីម៉ែត្រ ។

Rakushka នឹងផ្តល់ទិន្នន័យកំណត់គោលដៅដោយផ្ទាល់ដល់ការមើលឃើញរបស់អាវុធ ហើយវាមានសមត្ថភាពបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ និងយន្តហោះអ៊ុយក្រែន ។
៤. ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុកកែត Uragan
Uragan-1M គឺជាប្រព័ន្ធបាញ់រ៉ុកកែតដែលបំពាក់លើរថយន្តយោធា ហើយវាអាចបង្កការខូចខាតជាច្រើនដល់កងទ័ពអ៊ុយក្រែន ប្រសិនបើដាក់ពង្រាយ ។

វាមានជើងទម្រចំនួន ២ ជាមួយនឹងបំពង់បាញ់រហ័សចំនួន ១២ ហើយគ្រាប់រ៉ុកកែតប្រភេទ ៣០០ មីលីម៉ែត្រ ត្រូវបានបំពាក់ដោយក្បាលគ្រាប់ទម្ងន់ ២៧៩ គីឡូក្រាម ។
៥. មីស៊ីល Iskander
Iskander ជាមីស៊ីលបាញ់ពីលើដី ។ នេះគឺជាប្រព័ន្ធចល័តផ្លូវដែលបាញ់មីស៊ីលរយៈចម្ងាយខ្លី ។ បច្ចុប្បន្នរុស្ស៊ីមានមីស៊ីល Iskander ចំនួន ១៣៦ គ្រាប់ ហើយវាគ្រប់គ្រាន់ដែលអាចគំរាមកំហែងដល់អ៊ុយក្រែន ។

មានមីស៊ីល ២ គ្រាប់ក្នុងមួយឡាន និងអាចបាញ់បានក្នុងរយៈពេល ១៦ នាទី ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននឹងមានការលំបាកក្នុងការការពារប្រឆាំងនឹងមីស៊ីល Iskander ។ វាមានល្បឿនលឿនជាងសំឡេងជាមួយនឹងលក្ខណៈពិសេសគេចចេញពីរ៉ាដា ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


