ព័ត៌មានអន្ដរជាតិ
កសិករវៀតណាម យកជ្រូកងាប់ដោយសារជំងឺប៉េស្ត បោះចូលក្នុងប្រឡាយ បង្កជាក្តីបារម្ភ
ខ្មោចសត្វជ្រូករាប់សិបក្បាលត្រូវបានគេបោះចោលក្នុងប្រឡាយមួយក្នុងខេត្ត Nghe An នៃប្រទេសវៀតណាម ដោយសារការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ហើយបញ្ចេញក្លិនស្អុយដល់អ្នកស្រុក ។

បញ្ហានេះធ្វើឲ្យអ្នកស្រុកដែលឆ្លងកាត់ប្រឡាយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះទឹកត្រូវបានប្រើប្រាស់សម្រាប់កសិកម្មក្នុងស្រុក Yen Thanh, Dien Chau និង Quynh Luu ប៉ុន្តែខ្មោចជ្រូកបំពុលទឹកទៅហើយ ។

ទោះបីក្រុមហ៊ុន North Nghe An Irrigation Co. Ltd. បានសម្របសម្រួលជាមួយអ្នកស្រុក ដើម្បីអំពាវនាវកុំឲ្យប្រព្រឹត្តដូចនេះតទៀត ហើយប្រមូលកប់ខ្មោចជ្រូកទាំងនោះក៏ដោយ ប៉ុន្តែបញ្ហានៅតែកើតមានដដែល ។

បច្ចុប្បន្នស្រុក Yen Thanh មានជ្រូកជាង ៨២ ០០០ ក្បាល ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិកបានរីករាលដាលដល់ឃុំ និងទីប្រជុំជនចំនួន ១១ នៅក្នុងស្រុកឯណោះ ។ ដូច្នេះអាជ្ញាធរមូលដ្ឋានបានពិនិត្យ និងបំផ្លាញជ្រូកទាំងនេះ ព្រមទាំងសម្លាប់មេរោគនៅតំបន់ដែលរងគ្រោះដោយជំងឺផងដែរ ។

គួរឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានរីករាលដាលដល់ស្រុក Dien Chau និង Quynh Hop ក្នុងខេត្ត Nghe An ថែមទៀត ទើបរដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសជាបន្ទាន់មួយ ដោយស្នើឱ្យអ្នកស្រុកការពារ គ្រប់គ្រងការរាតត្បាត ទប់ស្កាត់ការរាតត្បាតថ្មី និងពិន័យអ្នកមិនរាយការណ៍ពីករណីជំងឺឆ្លងនេះផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វិធីសាស្ត្រការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


