ព័ត៌មានជាតិ
ដុតកម្ទេចចោលសត្វជ្រូក៥០ក្បាលមានជំងឺប៉េស្តអាហ្វ្រិកនាំចូលមកពីប្រទេសថៃ
សត្វជ្រូកចំនួន៥០ក្បាលផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃត្រូវបានមន្ត្រីជំនាញកសិកម្មធ្វើការដុតកម្ទេចចោលដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកបរិភោគ។
ពិធីដុតកម្ទេចជ្រូក៥០ក្បាលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សត្វជ្រូកដែលដុតបំផ្លាញចំនួន៥០ក្បាល ជាជ្រូកដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់ និងចាប់បាននៅទីសតឃាតមួយកន្លែងនៅ ក្នុងខណ្ឌច្បារអំពៅ និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីសប្ដាហ៍មុន។
លោកបានបន្តថា នេះគឺជាលើកទី៤ហើយដែលមន្ត្រីជំនាញបានដុតកម្ទេចចោលសត្វជ្រូកលួចនាំចូល បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។

លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មកំពុងតែពង្រឹងវិធានការទប់ស្កាត់ការនាំចូលផលិតផលកសិកម្មចូលពីបរទេសដោយបង្កើនផលិតផលក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញដោយជាការកត់សម្គាល់ឃើញថា ការចិញ្ចឹមជ្រូកក្នុងស្រុក បានកើនឡើង១០ភាគរយបន្ទាប់ពីកាត់បន្ថយការនាំចូល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃមានកើតជំងឺនេះ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


