ព័ត៌មានអន្ដរជាតិ
ល្អាងភ្នំនៅ ថៃ ក៏កំពុងល្បីមានដុំថ្មយក្សមើលទៅដូចស្រកានាគ
ថ្មយក្សមួយដុំនៅល្អាងភ្នំ Naga ស្ថិតក្នុងខេត្ត Bueng Kan ភាគឦសានប្រទេសថៃកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារតែដុំថ្មនោះមើលទៅដូចជាស្រកានាគ ។

ថ្មនេះត្រូវបានគេនិយាយថា មើលទៅដូចជាស្ដេចនាគ Naga ដែលប្រជាជនថៃភាគឦសានជឿថា នាំទឹកភ្លៀងមកស្រោចស្រពលើដំណាំរបស់ពួកគេ ។
ទន្ទឹមនោះ ប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្ត Bueng Kan បាននិយាយថា ល្អាងភ្នំ Naga នេះស្ថិតនៅខាងក្នុងឧទ្យានជាតិ Phu Langka ហើយក្រុមប្រឹក្សាបានរកឃើញថ្មនេះជាលើកដំបូងក្នុងឆ្នាំ ២០២០ ហើយបន្ទាប់មកវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម ។

រឿងព្រេងនិទានរបស់ស្ដេចនាគ Naga មានអត្ថន័យជ្រាលជ្រៅនៅក្នុងរឿងព្រេងថៃភាគឦសាន និងរឿងព្រេងពីវប្បធម៌អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផ្សេងទៀត ។ វប្បធម៌ទាំងនេះជឿថា ស្ដេចនាគ Naga ជាពស់យក្សដែលមានក្បាលច្រើន ។
វាមានអត្ថន័យខាងវិញ្ញាណទាំងក្នុងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ ។ រឿងព្រេងថៃភាគឦសាននិយាយថា ទេវតាទឹកបានបញ្ជាឲ្យស្ដេចនាគ Naga ចុះលេងក្នុងទឹកបឹង ទើបមានជំនឿថា ទឹកនឹងហូរហៀរស្រោចមកលើដំណាំរបស់មនុស្ស ដូចជាទឹកភ្លៀង ។

ជារៀងរាល់ឆ្នាំនៅភូមិភាគឦសានប្រទេសថៃ មនុស្សគប់ថ្មទៅលើមេឃដើម្បីដាស់ស្ដេចនាគ Naga ដោយសង្ឃឹមថា នឹងបង្អុរទឹកភ្លៀងមកលើដំណាំរបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ មកដឹងច្បាស់អំពីរូងភ្នំ ដែលកំពុងល្បីក្នុងបណ្តាញសង្គម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


