ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងលើពិភពលោកឡើងយ៉ាងគឃ្លើនជិត១០០ដុល្លារក្នុង១បារ៉ែល
នៅពេលតម្លៃប្រេងអាមេរិកកំពុងឆ្ពោះទៅរកតម្លៃ១០០ដុល្លារអាមេរិកក្នុង១បារ៉ែល ក្រុមហ៊ុនផលិតប្រេងនៅក្នុងការស្តុកទុកតម្លៃខ្ពស់មួយចំនួនកំពុងទិញទុក និងបន្ថែមម៉ាស៊ីនខូង និងក្រុមការងារបានស្ងប់ស្ងាត់នៅពេលតម្លៃប្រេងធ្លាក់ចុះកាលពី២ឆ្នាំមុនក្នុងពេលកូវីដចាប់ផ្តើម។
ប្រេងឆៅអាមេរិក Benchmark កាលពីសប្តាហ៍មុនឡើងថ្លៃដល់៩៣ដុល្លារអាមេរិកក្នុង១បារ៉ែល ដែលបានកើនឡើងប្រហែលជា៦៥%ក្នុងរយៈពេល៥២សប្តាហ៍ចុងក្រោយនេះ និងឡើងខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ២០១៤មក។

ក្រុមហ៊ុនផលិតប្រេងអាមេរិកកំពុងបង្កើនការចំណាយក្នុងអត្រាពីរខ្ទង់ ដោយសារសេចក្តីត្រូវការប្រេងឥន្ធនៈបានកើនឡើង ហើយការភ័យខ្លាចបានថយចុះថា អង្គការ OPEC នឹងពិន័យពួកគេជាថ្មីតាមរយៈការធ្វើទីផ្សារជាមួយនឹងប្រេងឆៅដែលមានតម្លៃថោកក្នុងការផលិត។
នាយកប្រតិបត្តិមួយចំនួនបាននិយាយថា តម្លៃប្រេងខ្ពស់បច្ចុប្បន្ននេះ និងតម្លៃសេវាពាក់ព័ន្ធទាបអាចធ្វើឲ្យសេដ្ឋកិច្ចផលិតកម្មល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុនកំពុងទិញប្រេងអាមេរិក បំពងបង្ហូរ និងគូប្រជែងច្នៃប្រឌិតឧស្ម័ននៅក្នុងការភ្នាល់ដែលតម្លៃខ្ពស់ជាងនឹងកាន់តែធ្វើឲ្យកើនឡើងនូវតម្លៃពលកម្ម និងសម្ភារៈ។
លោក Chris Wright នាយកប្រតិបត្តិក្រុមហ៊ុន Liberty Oilfield Services បាននិយាយថា ៖«ការវាយប្រហារសេដ្ឋកិច្ចសព្វថ្ងៃនេះគឺប្រសើរជាងអ្វីដែលពួកគេធ្លាប់មានចាប់តាំងពីបដិវត្តថ្មភ្នំបានចាប់ផ្តើម»។ លោកបន្តថា ក្រុមហ៊ុនកំពុងកាន់កាប់យ៉ាងជិតស្និទ្ធជាពិសេសកំពុងបង្កើនទិន្នផល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


