ព័ត៌មានអន្ដរជាតិ
អាមេរិក បង្ហាញឧទ្ធម្ភាគចក្រគ្មានមនុស្សលើកដំបូង ត្រៀមប្រើក្នុងសង្គ្រាម (មានវីដេអូ)
ឧទ្ធម្ភាគចក្រ Black Hawk ស្វ័យប្រវត្តិមួយគ្រឿង បានហោះឡើងលើផ្ទៃមេឃសហរដ្ឋអាមេរិក ដោយគ្មានអ្នកបើកជាលើកដំបូង។

ដោយមានការសហការគ្នារវាងក្រុមហ៊ុន Lockheed Martin Sikorsky និងទីភ្នាក់ងារគម្រោងស្រាវជ្រាវអាវុធការពារ (DARPA), ឧទ្ធម្ភាគចក្រនេះ បានហោះចេញពីបន្ទាយ Fort Campbell ក្នុងរដ្ឋ Kentucky កាលពីថ្ងៃទី៥ខែកុម្ភៈ។
ដោយគ្មាននរណាម្នាក់នៅលើយន្តហោះ, UH-60A Black Hawk បានបញ្ចប់ការហោះហើររយៈពេល៣០នាទី លើមូលដ្ឋានរបស់កងទ័ពសហរដ្ឋអាមេរិក ខណៈការហោះហើរលើកទីពីរបានធ្វើឡើងនៅថ្ងៃទី៧ខែកុម្ភៈ។

ឧទ្ធម្ភាគចក្រនេះភ្ជាប់ជាមួយជម្រើស ដែលអាចប្តូរពីម៉ូដមានអ្នកបើកបរ ទៅម៉ូដស្វ័យប្រវត្តិ ដែលអនុញ្ញាតឲ្យកុំព្យូទ័រនៅលើយន្តហោះ អាចគ្រប់គ្រងយានបានដោយខ្លួនឯង។
ក្នុងអំឡុងពេលហោះហើរ ប្រព័ន្ធស្វ័យភាពការងារក្នុងកាប៊ីនរបស់អាកាសយានិក (ALIAS) ត្រូវបានបង្ហាញជាមួយនឹងឧបសគ្គជាច្រើនដើម្បីជម្នះ។

វាធ្វើប្រតិបត្តិការ មុនពេលចុះចតយ៉ាងល្អឥតខ្ចោះនៅលើផ្លូវរត់ក្នុងបន្ទាយ Fort Campbell ដោយគ្មានអន្តរាគមន៍ពីមនុស្ស។
ឧទ្ធម្ភាគចក្រស្វ័យប្រវត្តិនេះ អាចត្រូវបានប្រើដើម្បីបញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់តំបន់សង្រ្គាមដ៏គ្រោះថ្នាក់ ឬសង្គ្រោះទាហានដោយមិនមានគ្រោះថ្នាក់ដល់អ្នកបើកយន្តហោះ។

នៅពេលវាបិទដោយខ្លួនឯង ហើយស្លាបឈប់វិល, អ្នកបើកយន្តហោះ២នាក់បានចូលទៅក្នុង ដោយប្តូរវាត្រឡប់ទៅម៉ូដគ្រប់គ្រងដោយមនុស្សវិញ ហើយហោះត្រឡប់ទៅមូលដ្ឋាន។
ចង់ដឹងថាឧទ្ធម្ភាគចក្រនេះអស្ចារ្យប៉ុនណា តោះទៅទស្សនាទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រទើបទិញរបស់ទ័ពអាកាស ហ្វីលីពីន ស្លាប់មនុស្សទាំងអស់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


