ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រទើបទិញរបស់ទ័ពអាកាស ហ្វីលីពីន ស្លាប់មនុស្សទាំងអស់
កងទ័ពអាកាសហ្វីលីពីន (PAF) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឧទ្ធម្ភាគចក្រ S-70i Black Hawk ដែលទើបនឹងទិញ បានធ្លាក់នៅភាគខាងជើងនៃទីក្រុងម៉ានីលកាលពីយប់ថ្ងៃពុធ ដោយបានសម្លាប់សមាជិកនាវិក ៦ នាក់ ។

PAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រហូតមកដល់ពេលនេះមិនមានអ្នកនៅរស់រានមានជីវិត ត្រូវបានគេរកឃើញនោះទេ” ។
PAF បាននិយាយទៀតថា ឧទ្ធម្ភាគចក្របានធ្លាក់នៅម៉ោងប្រហែល ១០ យប់ អំឡុងពេលពេលហោះហើរហ្វឹកហាត់នៅពេលយប់ ចម្ងាយពីរបីគីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាសមួយនៅទីក្រុង Capas ក្នុងខេត្ត Tarlac ។

ទន្ទឹមនោះ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana បាននិយាយថា “អ្នកបើកយន្តហោះ ៣ នាក់ និងសមាជិក ៣ នាក់ទៀតបានស្លាប់ នៅក្នុងការធ្លាក់នោះ” ។ លោកបានបន្ថែមថា ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ជុំវិញជ្រលងភ្នំក្នុងខេត្ត Tarlac ។
ជាចុងក្រោយ PAF បាននិយាយថា ពូកគេបានបើកការស្រាវជ្រាវភ្លាមៗនៅយប់ថ្ងៃពុធ បន្ទាប់ពីឧទ្ធម្ភាគចក្រមិនបានវិលត្រឡប់មកមូលដ្ឋានវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អតីតប្រធានាធិបតី ហ្វីលីពីន លោក Benigno Aquino ទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


