ព័ត៌មានអន្ដរជាតិ
Breaking News! ស្លាប់ និងរបួសរាប់រយនាក់ បន្ទាប់ពី រុស្ស៊ី បាញ់មីស៊ីល ដ៏សាហាវទៅ អ៊ុយក្រែន (មានវីដេអូ)
ដោយដកស្រង់ប្រភពពីក្រសួងមហាផ្ទៃអ៊ុយក្រែន, សារព័ត៌មាន CNN បានរាយការណ៍ថា មានអ្នកស្លាប់ និងរបួសរាប់រយនាក់នៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបាញ់មីស៊ីលដ៏សាហាវជាបន្តបន្ទាប់ពីសំណាក់ប្រទេសរុស្ស៊ី ។

ការផ្ទុះត្រូវបានគេឃើញនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនរួមទាំងរដ្ឋធានី Kyiv បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា “ប្រតិបត្តិការយោធាពិសេស” កំពុងដំណើរការនៅក្នុងតំបន់ ។
របាយការណ៍ដែលចេញមកពីប្រទេសអ៊ុយក្រែនឥឡូវនេះបង្ហាញថា មីស៊ីលដែលមានល្បឿនលឿនជាងសំឡេងកំពុងត្រូវបានប្រើប្រាស់ដោយរុស្ស៊ីដើម្បីវាយប្រហារគោលដៅសំខាន់ៗ ។

ទន្ទឹមនោះ ទាហានរុស្ស៊ីក៏បានដាក់មូលដ្ឋាននៅទីក្រុង Mariupol ហើយត្រូវបានគេរាយការណ៍ថាកំពុងឆ្ពោះទៅកាន់ទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ ការផ្ទុះត្រូវបានគេឮនៅទូទាំងប្រទេសអ៊ុយក្រែនត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បានបញ្ចប់សុន្ទរកថាតាមទូរទស្សន៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

មួយសន្ទុះក្រោយមក វីដេអូបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតនៅចម្ងាយ ៤៨ គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសរុស្ស៊ីបង្ហាញពីផ្សែងហុយឡើង បន្ទាប់ពីការផ្ទុះជាច្រើនដង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ ពូទីន ប្រកាសសង្គ្រាម ពេលនេះមានការផ្ទុះហើយនៅក្នុងប្រទេស អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


