ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសសង្គ្រាម ពេលនេះមានការផ្ទុះហើយនៅក្នុងប្រទេស អ៊ុយក្រែន (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យវាយប្រហារប្រទេសអ៊ុយក្រែន ហើយនិយាយថា លោកចង់បានតំបន់គ្មានយោធា និងមិនកាន់កាប់ប្រទេសឡើយ។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រាប់កងទ័ពអ៊ុយក្រែនឲ្យទម្លាក់អាវុធចុះ ហើយវិលត្រលប់ទៅផ្ទះវិញនៅពេលលោកប្រកាសសង្រ្គាមលើអ៊ុយក្រែន នៅក្នុងសុន្ទរកថានាពេលព្រឹកព្រលឹមទៅកាន់ជនរួមជាតិ។
លោក ពូទីន និយាយថា រុស្ស៊ីមិនអាចរងការគំរាមកំហែងឥតឈប់ឈរចេញពីទឹកដីអ៊ុយក្រែនបានទេ ហើយការប៉ះទង្គិចគ្នារវាងទាហានរុស្ស៊ី និងទាហានអ៊ុយក្រែនគឺ “ចៀសមិនរួចឡើយ”។

ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីសុន្ទរកថាជាសាធារណៈរបស់លោក ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានីគៀវ ក៏ដូចជាទីក្រុង Kramatorsk កណ្តាលប្រទេសអ៊ុយក្រែន និងទីក្រុង Odessa នៅភាគខាងត្បូងផងដែរ។

លោកពូទីនបានប្រាប់ប្រជាជនរុស្ស៊ីថា “ខ្ញុំបានសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេស។ រុស្ស៊ីមិនអាចមានជាមួយនឹងការគំរាមកំហែងឥតឈប់ឈរ ចេញពីទឹកដីអ៊ុយក្រែនបានទេ។ អ្នក និងខ្ញុំ មិនត្រូវបានគេទុកឱកាសដើម្បីការពារប្រជាជនរបស់យើង ក្រៅពីអ្វីដែលយើងប្រើសព្វថ្ងៃនេះឡើយ”។
គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ លោកពូទីន បាននិយាយថា លោកចង់យកកំពង់ផែសមុទ្រ Azov ដ៏សំខាន់នៃទីក្រុង Mariupol ដែលគ្រប់គ្រងការនាំចេញដែកនិងរ៉ែរបស់អ៊ុយក្រែនចំនួន៥០ភាគរយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន ប្រកាសធ្វើប្រតិបត្តិការយោធា និងជំរុញឲ្យកងទ័ពអ៊ុយក្រែន ចុះចាញ់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


