Connect with us

ព័ត៌មានអន្ដរជាតិ

សេវាកម្មពិសេស អាមេរិក អាចបញ្ជូនភេរវករពី ស៊ីរី ទៅជួយ អ៊ុយក្រែន អំឡុងសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Bashar Jaafari បានប្រាប់សារព័ត៌មាន Sputnik ថា សេវាកម្មពិសេសរបស់សហរដ្ឋអាមេរិកអាចបញ្ជូនសមាជិកក្រុម ISIS ក៏ដូចជាក្រុមភេរវករផ្សេងទៀតនៅក្នុងប្រទេសស៊ីរីទៅកាន់ប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jaafari បាននិយាយថា “ផ្អែកលើការវិភាគ យើងអាចនិយាយបានថា នេះអាចជាការពិត ។ ក្នុងនាមយើងជារដ្ឋមួយ មានភស្តុតាងដែលថា យោធាអាមេរិកក្នុងប្រទេសស៊ីរី កំពុងផ្ទេរភេរវករពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសសមាជិកនៃក្រុម IS និងក្រុម Jabhat al-Nusra” ។

លោកបានអះអាងថា សហរដ្ឋអាមេរិកបានផ្ទេរភេរវករពីប្រទេសស៊ីរីទៅអាហ្វហ្គានីស្ថាន និងបួគីណាហ្វាសូ ហើយថា ការប្រើប្រាស់ទាហានស៊ីឈ្នួលគឺជាការអនុវត្តដ៏ល្អរបស់សហរដ្ឋអាមេរិក ។

លោក Jaafari បាននិយាយថា “ដូច្នេះគេមិនគួរភ្ញាក់ផ្អើលទេ ហើយយើងក៏មិនលើកលែងដែរ ដែលថ្ងៃស្អែកពួកភេរវករ IS នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនឬយ៉ាងណានោះ” ។ លោក​បាន​បន្ថែម​ថា រដ្ឋ​លោក​ខាង​លិច​បាន​និង​កំពុង​គាំទ្រ​ពួក​រ៉ាឌីកាល់​ជាតិ​និយម​នៅ​អ៊ុយក្រែន ។

គួររំឭកថា រុស្ស៊ី​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ចុងខែ​កុម្ភៈ បន្ទាប់ពី​មានការ​ស្នើសុំ​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​នៅ Donbass ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រតិបត្តិការនេះគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនតែប៉ុណ្ណោះ ហើយប្រជាជនស៊ីវិលមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ ។

ទន្ទឹមនោះទីក្រុងមូស្គូនិយាយថា ខ្លួនមិនមានគម្រោងកាន់កាប់អ៊ុយក្រែននោះទេ ហើយគោលបំណងនៃប្រតិបត្តិការរបស់ខ្លួនគឺដើម្បីជួយសង្គ្រោះប្រជាជនស៊ីវិលពីអំពើប្រល័យពូជសាសន៍ និងរំដោះសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk (DPR និង LPR) រួមទាំងតាមរយៈគោលការណ៍គ្មានយោធា និងការបំផ្លិចបំផ្លាញនៃប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក បៃដិន ថា ប្រជាជនអាមេរិកកុំខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយ រុស្ស៊ី លើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១៥ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២៧ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម