ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា ការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន ពិតជាអាចកើត សង្គ្រាមលោកលើកទី ៣
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ថានភាពនៅអ៊ុយក្រែននឹងកាន់តែអាក្រក់ទៅៗ ដោយអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ឈប់សង្គ្រាមរបស់គាត់ឡើយ ។

លោក ត្រាំ បាននិយាយ អំឡុងពេលជួបជុំគ្នានៅរដ្ឋ South Carolina ថា “នេះអាចនាំឲ្យមានសង្គ្រាមលោកលើកទី ៣ ។ ខ្ញុំឃើញអ្វីដែលកំពុងកើតឡើង ពីព្រោះប្រសិនបើអ្នកគិតថា ពូទីន នឹងឈប់ វានឹងកាន់តែអាក្រក់ទៅៗ ។ គាត់នឹងមិនទទួលយកវាទេ ហើយយើងក៏មិនមាននរណាម្នាក់ហ៊ាននិយាយជាមួយគាត់ដែរ” ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់គាត់ អតីតប្រធានាធិបតីរូបនេះបានផ្តោតលើរដ្ឋបាលបច្ចុប្បន្នរបស់លោក ចូ បៃដិន ហើយបានរំលឹកឡើងវិញថា លោក ពូទីន មិនដែលមានសង្រ្គាម ក្នុងអំឡុងលោកកាន់តំណែងប្រធានាធិបតីអាមេរិកនោះទេ ។ គ្មាននរណាម្នាក់ធ្លាប់តឹងរ៉ឹងលើប្រទេសរុស្ស៊ីជាងខ្ញុំទេ ។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សជាង ២.៥ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត និងប្រហែល ២ លាននាក់ទៀតបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ។
បើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៥៧៩ នាក់បានស្លាប់ និង ១,០០២ នាក់បានរងរបួសផងដែរនៅក្នុងអ៊ុយក្រែន ។

ខណៈពេលដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រុមហ៊ុន និងម៉ាកយីហោពិភពលោកជាច្រើនក៏បានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ្នកកាសែត អាមេរិក ម្នាក់ត្រូវបាញ់សម្លាប់ ពេលយកព័ត៌មាននៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


