Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ លេងវិញហើយ ដាក់ទណ្ឌកម្មទៅ ចូ បៃដិន និងមន្ត្រីកំពូលៗផ្សេងទៀត មិនឲ្យជាន់ទឹកដីខ្លួន

បានផុស

នៅ

បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន ពេលនេះទីក្រុងមូស្គូបានឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនទៅវិញដោយផ្តោតទៅលើលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏ដូចជាមន្ត្រីរដ្ឋាភិបាលកំពូលៗរបស់សហរដ្ឋអាមេរិកផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ចំណាត់ការនេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹង “ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក” ដែលរួមមានការរារាំងមន្ត្រីរដ្ឋាភិបាលកំពូលរបស់រុស្ស៊ីមិនឲ្យចូលសហរដ្ឋអាមេរិកជាដើម ។

ក្រសួងបានពន្យល់ថា ប្រធានាធិបតីអាមេរិក ចូ បៃដិន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ក៏ដូចជារដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះអាមេរិក Mark Milley ត្រូវបានបញ្ចូលទៅក្នុង “បញ្ជីខ្មៅ” របស់រុស្ស៊ី ពោលជាវិធានការដាក់ទណ្ឌកម្មទៅវិញទៅមក ។

ចំណែកមន្ត្រីរដ្ឋាភិបាលអាមេរិក និងឥស្សរជននយោបាយដ៏លេចធ្លោផ្សេងទៀត ឥឡូវនេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុង “បញ្ជីបញ្ឈប់” ផងដែរក្នុងនោះរួមមានប្រធាន CIA លោក William Burns, អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki, កូនប្រុសរបស់លោក Joe Biden និងអតីតបេក្ខជនប្រធានាធិបតីអាមេរិកលោកស្រី Hillary Clinton ផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសបានចង្អុលបង្ហាញថា រុស្ស៊ីមិនដកខ្លួនចេញពីការរក្សាទំនាក់ទំនងផ្លូវការជាមួយសហរដ្ឋអាមេរិកនោះទេ ហើយប្រសិនបើចាំបាច់នឹងដោះស្រាយបញ្ហាដែលកើតចេញពីស្ថានភាពនៃបុគ្គល “ក្នុងបញ្ជីខ្មៅ” ដើម្បីរៀបចំទំនាក់ទំនងកម្រិតខ្ពស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម