ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ទាហានស៊ីឈ្នួលបរទេសដល់ទៅ ២ ម៉ឺននាក់ក្នុងសង្គ្រាមអ៊ុយក្រែន ដំណាក់កាលថ្មី
យោងតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា វិមានក្រឹមឡាំងបានជួលទាហានស៊ីឈ្នួលចន្លោះពី ១០,០០០ ទៅ ២០,០០០ នាក់ដើម្បីប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន រួមទាំងយុទ្ធជនថ្មើរជើងមកពីប្រទេសស៊ីរី និងលីប៊ីផងដែរ ។

ដោយដកស្រង់សម្ដីពីក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅក្នុងសន្និសីទមួយក្នុងទីក្រុងវ៉ាស៊ីនតោន, កាសែត The Guardian បានរាយការណ៍ថា វាពិបាកក្នុងការបំបែកចំនួនអ្នកប្រយុទ្ធមកពីប្រទេសនីមួយៗ ប៉ុន្តែបានកត់សម្គាល់ថា ពួកគេទាំងអស់ត្រូវបានជួលដោយក្រុមហ៊ុនយោធាឯកជន Wagner Group ដើម្បីយកទៅប្រយុទ្ធនៅតំបន់ Donbas ។
ចំណែកបើយោងតាមកាសែត The Guardian បានឲ្យដឹងថា ក្រុម Wagner Group ដែលត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិងកំពុងជួយក្រុងមូស្គូក្នុងការដឹកជញ្ជូនទាហានទៅកាន់អ៊ុយក្រែន ។

ដោយឡែកកាសែត The New York Times បានរាយការណ៍ថា កន្លងមករុស្ស៊ីធ្លាប់ដាក់ពង្រាយយុទ្ធជនស៊ីរីនៅអ៊ុយក្រែន ប៉ុន្តែក្នុងចំនួនតិចជាងនេះទេ ហើយនៅថ្ងៃទី ៣១ ខែមីនា ទាហានស៊ីឈ្នួលស៊ីរីជាច្រើនរយនាក់បានមកដល់ប្រទេសនេះ រួមទាំងទាហានមកពីកងពលធំដែលធ្វើការជាមួយមន្ត្រីរុស្ស៊ីដែលគាំទ្ររបបលោក Assad ។
គួរបញ្ជាក់ថា ការកើនឡើងនៃការដាក់ពង្រាយទាហានស៊ីឈ្នួលកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូបានបើកការវាយលុកជាថ្មីលើតំបន់ Donbas ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅធំៗចំនួន ៣ សម្រាប់សង្គ្រាមដំណាក់ទី ២ នៅអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


