ព័ត៌មានអន្ដរជាតិ
ដាក់ទណ្ឌកម្មលើ រុស្ស៊ី តែលោកខាងលិចកំពុងលួចទិញប្រេងពីប្រទេសនេះ
ទោះបីជាមានការគម្រាមកំហែងដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ីក៏ដោយ ក៏កប៉ាល់ដឹកប្រេងរុស្ស៊ីនៅតែដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារអន្តរជាតិ ហើយពាណិជ្ជករប្រេងនៅអឺរ៉ុប និងលោកខាងលិចបាននឹងកំពុងលួចទិញវាផងដែរ ។

ទន្ទឹមនោះសារព័ត៌មាន TankerTrackers.com បានរកឃើញថា ក្នុងអំឡុងខែមេសា ជាមធ្យមប្រេង ១.៦ លានបារ៉ែលបានចាកចេញពីប្រទេសរុស្ស៊ីជារៀងរាល់ថ្ងៃដោយធ្វើដំណើរទៅកាន់គោលដៅដែលតែត្រូវបានគេដឹងថាទៅកាន់ទីផ្សារលោកខាងលិច ។
ចំណែកយោងតាមរបាយការណ៍ថ្មីរបស់សារព័ត៌មាន Wall Street Journal បានឲ្យដឹងថា ជិត ២ ខែ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន តម្លៃប្រេងថោករបស់រុស្ស៊ីកំពុងបង្ហាញពីភាពទាក់ទាញខ្លាំងសម្រាប់ពាណិជ្ជករប្រេងនៅអឺរ៉ុប និងប្រទេសលោកខាងលិច ។

សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលីបានហាមប្រាមប្រេងរុស្ស៊ីទាំងស្រុង ប៉ុន្តែសហភាពអឺរ៉ុប ដែលពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី ដោយបាននាំចូលប្រេងចំនួន ២៧ ភាគរយពីប្រទេសនេះ មិនទាន់សម្រេចចិត្តថាតើត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ីឬយ៉ាងណានោះទេ ។
ទោះជាយ៉ាងណាក៏ដោយ EU បានប្តេជ្ញាកាត់បន្ថយការនាំចូលឧស្ម័នរបស់រុស្ស៊ីចំនួន ២ ភាគ ៣ ក្នុងរយៈពេលមួយឆ្នាំ បើទោះបីជាតម្លៃថាមពលកើនឡើងនៅទូទាំងប្លុកនេះក៏ដោយ ។ ប្រទេសជាសមាជិកចំនួន ២៧ របស់ខ្លួនគ្រោងនឹងបញ្ចេញសំណើមួយនៅពាក់កណ្តាលខែឧសភាដែលនឹងបង្ហាញពីផែនការកាត់បន្ថយប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ីទាំងស្រុងនៅឆ្នាំ ២០២៧ ។

គួរបញ្ជាក់ថា ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ីកាលពីឆ្នាំមុនគឺទទួលបាន ១១៩ ពាន់លានដុល្លារសម្រាប់វិមានក្រឹមឡាំង ដោយជួយផ្តល់មូលនិធិដល់ការចំណាយយោធារបស់ប្រទេសប្រហែល ៦២ ពាន់លានដុល្លារក្នុងមួយឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Gravitas
ចុចអាន ៖ UN បញ្ចេញចំនួនជនស៊ីវិលស្លាប់ក្នុងការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


