ព័ត៌មានអន្ដរជាតិ
UN បញ្ចេញចំនួនជនស៊ីវិលស្លាប់ក្នុងការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា គិតត្រឹមថ្ងៃសុក្រ យ៉ាងហោចណាស់ជនស៊ីវិលចំនួន ២,៤៣៥ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ខណៈតួលេខនេះរួមមានកុមារចំនួន ១៨៤ នាក់ ។

ទីភ្នាក់ងារនេះនិយាយថា ក្នុងចំណោមអ្នកស្លាប់ ១,៤២៣ នាក់គឺស្ថិតនៅក្នុងតំបន់នៃទីក្រុងកៀវ ទីក្រុង Kharkov នៅភាគខាងកើត ទីក្រុង Chernihiv នៅភាគខាងជើង និងទីក្រុង Kherson នៅភាគខាងត្បូង ហើយ ១,០១២ នាក់ត្រូវបានកត់ត្រានៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋ Donetsk និង Luhansk ខណៈជនស៊ីវិល ២,៩៤៦ នាក់បានរងរបួស ។
ទីភ្នាក់ងារនេះបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់ ដោយសារតែស្ថានការណ៍នៅទីក្រុង Mariupol និងតំបន់ផ្សេងទៀតស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងដោយកងកម្លាំងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន នឹងមិនចុះចាញ់សង្គ្រាមលុកលុយរបស់ រុស្ស៊ី ឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


