ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង២នាក់ ម្នាក់ជាមេបញ្ជាការយោធាត្រូវបានចាប់ខ្លួនពីបទចារកម្មឲ្យកូរ៉េខាងជើង
ជនជាតិកូរ៉េខាងត្បូងពីររូប ក្នុងនោះមានម្នាក់មានតួនាទីជាមេបញ្ជាការយោធាត្រូវបានចាប់ខ្លួនពីបទលួចអាថ៌កំបាំងយោធាឲ្យទីភ្នាក់ងារដែលសង្ស័យសម្រាប់ប្រទេសកូរ៉េខាងជើងដើម្បីទទួលបានប្រាក់ឲ្យរូបិយប័ណ្ណគ្រីបតូ (លុយឡាញ)។ នេះបើតាមប៉ូលិសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ ទី២៩ ខែមេសានេះ។
កូរ៉េខាងជើងដែលមានសង្គ្រាមបច្ចេកទេសជាមួយប្រទេសកូរ៉េខាងត្បូងល្បីល្បាញក្នុងការធ្វើប្រតិបត្តិការយោធានៃការហែក (លួច) រាប់ពាន់នាក់ដែលត្រូវបានបង្វឹកបង្ហាត់យ៉ាងស្ទាត់ជំនាញដោយមានគោលដៅវាយប្រហារលើក្រុមហ៊ុន ស្ថាប័ន និងអ្នកស្រាវជ្រាវនៅកូរ៉េខាងត្បូង និងកន្លែងផ្សេងៗទៀត។
ប៉ូលិសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុន្តែនេះជាករណីទី១ដែលជនស៊ីវិលកូរ៉េខាងត្បូង និងជាមេបញ្ជាការយោធាសកម្មម្នាក់ត្រូវបានចាប់បានពីការប៉ុនប៉ងលួចយកអាថ៌កំបាំងយោធាតាមការបញ្ជារបស់ទីភ្នាក់ងារកូរ៉េខាងជើង។
អាជ្ញាធរទីក្រុងសេអ៊ួលបាននិយាយថា ម្នាក់ក្នុងចំណោមពួកគេគឺជាមេបញ្ជាការម្នាក់អាយុ២៩ឆ្នាំដែលត្រូវបានចោទប្រកាន់ពីការបានចូលក្នុងប្រព័ន្ធបញ្ជាការរួមរបស់កូរ៉េខាងត្បូង ដែលជាបណ្តាញទំនាក់ទំនងផ្ទៃក្នុងដ៏សំខាន់គ្រប់គ្រងដោយយោធាទៅចារកម្មរបស់ទីក្រុងព្យុងយ៉ាងដែលត្រូវបានសង្ស័យ។
ម្នាក់ទៀតជាអ្នកជំនួញអាយុ៣៨ឆ្នាំដែលបើកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យតាមអនឡាញត្រូវបានចោទប្រកាន់ពីបទផ្តល់ឲ្យមេបញ្ជាការនូវនាឡិកាដៃមួយគ្រឿងដែលមានកាមេរ៉ាអាថ៌កំបាំងដើម្បីជាជំនួយក្នុងការប្រមូលផ្តុំចារកម្ម។
ប៉ូលិសក្រុងសេអ៊ួលបាននិយាយថា បុរសជំនួញក៏ត្រូវបានសង្ស័យពីការទិញ និងផ្តុំបញ្ជូលគ្នានូវឧបករណ៍លួចដូចជា USB ដែលហៅថា “Poison Tap” ដើម្បីចូលទៅក្នុងប្រព័ន្ធបញ្ជាការរួម។
«ជនសង្ស័យទាំងពីរត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់សន្តិសុខជាតិ»។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនៅទីភ្នាក់ងារប៉ូលិសជាតិកូរ៉េបានប្រាប់ AFP។
ប៉ូលិសក្រុងសេអ៊ួលបាននិយាយថា បុរសជំនួញបានជួបចារកម្មក្រុងព្យុងយ៉ាងដំបូងតាមអនឡាញពាក់ព័ន្ធនឹងប្រាក់គ្រីបតូកាលពី៦ឆ្នាំមុន និងបានបន្តទាក់ទងគ្នាតាម Telegram។
ប៉ូលិសបានបញ្ជាក់ថា អ្នកទាំងពីរទទួលបានប្រាក់គ្រីបតូ។ មេបញ្ជាការទទួលបានប្រហែលជា ៣៧ ៧៨៩ដុល្លារអាមេរិកពីភ្នាក់ងារកូរ៉េខាងជើង ខណៈបុរសជំនួញទទួលបានប្រហែល ៦០០ ០០០ដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


