ព័ត៌មានអន្ដរជាតិ
ទើបឈ្នះឆ្នោតភ្លូកទឹក-ដី លោក Marcos បង្ហាញផែនការអាទិភាពសម្រាប់ហ្វីលីពីន
លោក Ferdinand Marcos Jr បានសង្កត់ធ្ងន់នៅក្នុងសាររួបរួម និងបង្ហាញផែនការអាទិភាពរបស់លោកសម្រាប់ប្រទេសហ្វីលីពីន បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹក-ដីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសប្តាហ៍នេះ។
លោក Marcos អាយុ៦៤ឆ្នាំបានថ្លែងសុន្ទរកថាកាលពីថ្ងៃពុធ ទី១១ ខែឧសភាថា ៖«ខ្ញុំត្រូវបាននាំផ្លូវដោយមនុស្ស៣១លាននាក់នៅក្នុងប្រទេសរបស់យើងដើម្បីបោះឆ្នោតឲ្យរួបរួម»។ ថ្លែងនៅទីស្នាក់ការកណ្តាលរបស់លោកនៅទីក្រុង Mandaluyong លោក Marcos បានបង្ហាញផែនការមួយសម្រាប់ហ្វីលីពីននៅពេលរដ្ឋបាលរបស់លោកចូលកាន់តំណែង។

អាទិភាពកំពូលរបស់លោករាប់បញ្ចូលទាំងវិធានការទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការរាតត្បាតជំងឺកូវីដ-១៩ និងអ្វីដែលលោកបានចាត់ទុកជាវិស័យសំខាន់។
«យើងខ្ញុំកំពុងដោះស្រាយបញ្ហាទាំងនេះមុនគេ….។ វិបត្តិសេដ្ឋកិច្ច វិបត្តិថាមពល កង្វះការងារ ការអប់រំ និងផលិតកម្ម… វិស័យទាំងនេះគឺពិតជាសំខាន់ណាស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។ លោកបានប្រាប់អ្នកសារព័ត៌មាន។
លោក Marcos ក៏បានសន្យាបន្តធ្វើការ«សម្រាប់រដ្ឋបាលដែលផ្តល់សំឡេងដល់អ្នករាល់គ្នាដែលចង់ជួយ» និងបន្ថែមថា លោកនឹងធ្វើការប្រកាសថែមទៀតនាពេលប៉ុន្មានថ្ងៃខាងមុខ។
គិតត្រឹមម៉ោង៧:៣២នាទីយប់ ថ្ងៃពុធ លទ្ធផលផ្នែកខ្លះ និងក្រៅផ្លូវការបង្ហាញថា លោក Marcos ទទួលបានការគាំទ្រ ៣១ ០៩១ ៤៨២ សំឡេង (ជាង៣១លាន) នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៩ ខែឧសភា ដែលនាំមុខដៃគូប្រជែងដែលនឹងក្លាយជាអនុប្រធានាធិបតី លោក Maria Leonor Robredo ទទួលបានការគាំទ្រជាង១៦លានសំឡេង។
អំឡុងពេលសុន្ទរកថា លោក Marcos បានប្រកាសពីថា មិត្តរួមការងាររបស់លោកគឺលោកស្រី Sara Duterte បានយល់ព្រមដឹកនាំក្រសួងអប់រំ។
លោក Marcos ជាអតីតសមាជិកព្រឹទ្ធសភា និងជាកូនប្រុសតែម្នាក់គត់របស់អតីតប្រធានាធិបតី Ferdinand Marcos ដែលត្រូវបានគេដឹងថា សម័យកាលផ្តាច់ការ អំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ ក្នុងឆ្នាំ១៩៨៦ គ្រួសាររបស់លោកបានភៀសខ្លួនទៅ Hawaii សហរដ្ឋអាមេរិក បន្ទាប់ពីបដិវត្តអំណាចប្រជាជនផ្តួលរំលំរបបគ្រប់គ្រងរយៈពេល២០ឆ្នាំរបស់លោក Marcos៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


