Connect with us

ព័ត៌មានអន្ដរជាតិ

កង្វះ​​ខាត​​ប្រេង​​ឥន្ធនៈ​​នៅ​ស្រី​លង្កា​ចាប់​​ផ្តើម​​ធូរ​​ស្រាល

បានផុស

នៅ

ធនាគារ​កណ្តាល​របស់​ប្រទេស​ស្រីលង្កា​បាន​ធានា​ការ​​ប្តូរ​ប្រាក់​បរទេស​ដើម្បី​សង​ថ្លៃ​ឥន្ធនៈ និង​ឧស្ម័ន​​ដែល​នឹង​បន្ធូរ​បន្ថយ​​កង្វះ​ខាត។ នេះ​បើ​យោង​តាមទេសាភិបាល​​​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ប៉ុន្តែ​ប៉ូលិសបាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​​ទឹក​ដើម្បី​បំបែក​ក្រុម​និស្សិត​​តវ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានីយ៍​ប្រេង​ភាគ​ច្រើន​នៅ​ស្រី​លង្កា​អស់​ប្រេង​លក់ ដោយសារ​ប្រទេស​កោះ​មួយ​នេះ​​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​បំផុត​​មិន​ធ្លាប់​ចាប់​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ឆ្នាំ​១៩៤៨។ នៅ​កន្លែង​បូម​ទឹក​មួយ​ចំនួន​នៅ​ទី​ក្រុងពាណិជ្ជកម្ម​ Colombo មនុស្ស​ម្នា​តម្រង់​ជួរ​គ្នារាប់​សិប​ដោយ​​មាន​ធុង​​ជ័រ ហើយ​កម្លាំង​ទ័ព​យាម​ល្បាត​តាម​ដង​ផ្លូវ។

និស្សិត​រាប់​ពាន់​នាក់​​កាន់​ទង់​ខ្មៅ​ដើរ​ដង្ហែ​ក្បួន​នៅ​ភាគ​កណ្តាល​ទី​ក្រុង Colombo ដោយ​ពាក្យ​ស្លោក​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ប៉ូលិស​បាន​បាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​ទឹក​ដើម្បី​ហ្វូង​និស្សិត​តវ៉ា។

ទេសាភិបាល​ធនាគារ​កណ្តាល លោក Nandalal Weerasinghe បាន​ប្រាប់​សន្និសីទ​កាសែតមួយ​ថា មាន​ប្រាក់​ដុល្លារ​គ្រប់​គ្រាន់​​សម្រាប់​ការ​បញ្ចេញ​ដើម្បី​សង​ថ្លៃ​​​ឥន្ធនៈ និង​ឧស្ម័ន​​ ដោយ​​ប្រើ​ផ្នែក​មួយ​ចំនួន​នូវ​ទឹក​ប្រាក់​១៣០​លាន​ដុល្លារ​អាមេរិក​ពី​ធនាគារ​ពិភព​លោក និង​​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ពី​ស្រី​លង្កា​ទៅ​ក្រៅ​ប្រទេស។

លោក​បាន​កំពុង​និយាយ បន្ទាប់​ពី​ធនាគារ​កណ្តាល​បាន​រក្សា​អត្រា​ការ​ប្រាក់​ស្ថិរភាព​នៅ​ឯកិច្ច​ប្រជុំ​គោល​នយោបាយ​មួយ ដោយ​សំអាង​លើ​ការ​កើន​ឡើងជា​មធ្យម​៧%​កាល​ពី​ខែ​មេសា​ដែល​ធនាគារ​និយាយ​ថា បាន​កំពុង​ធ្វើ​ការឆ្លង​កាត់​ប្រព័ន្ធ​របស់​ខ្លួន។​

លោក Weerasinghe បាន​និយាយ​ថា ប្រទេស​​មាន​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ហើយ​លោក​នឹង​បន្ត​កាន់​តំណែង​​​ទៀត។

លោកបាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ក្នុង​រយៈ​ពេល​​ពីរ​សប្តាហ៍ខាង​មុខ ប្រសិន​​បើ​​​គ្មាន​ស្ថិរភាព​នយោបាយ និង​ជំហាន​ណា​មួយ​ដែល​ធនាគារ​ចាត់​ការ​​​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​មិន​ទទួល​បាន​ជោគជ័យ​។

សមាជិក​សភា​គណបក្ស​ប្រឆាំង លោក Ranil Wickremesinghe ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ចាស់​បាន​លាលែង ហើយ​លោក​បានតែង​តាំង​គណៈ​រដ្ឋ​មន្ត្រីចំនួន​៤។ ទោះ​ជា​យ៉ាង​ណា លោកមិន​ទាន់​តែង​តាំង​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​​ឡើយ។

ធនាគារ​កណ្តាល​បាន​បន្ថែម​ថា អតិផរណា​អាច​កើន​ឡើង​បន្ថែម​​​​ដល់​៤០​%​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ខាង​មុខ ប៉ុន្តែ​វា​ត្រូវ​បាន​ជំរុញ​ភាគ​ច្រើន​ដោយ​​សម្ពាធ​ផ្នែក​ផ្គត់​ផ្គង់និង​វិធាន​ការ​របស់​ធនាគារ និង​រដ្ឋាភិបាល​​ដែល​កំពុង​បន្ត​អតិផរណា​តាម​តម្រូវ​ការ។

កាល​ពី​ខែ​មេសា អតិផរណា​បាន​ឡើង​ដល់​២៩.៨​%ជា​មួយ​នឹង​តម្លៃ​ម្ហូប​អាហារ​ឡើង​ដល់​​៤៦.៦​%។

វិបត្តិ​សេដ្ឋកិច្ច​​របស់​ស្រី​លង្កា​បាន​កើត​មាន​ឡើង​​នៅ​ពេល​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ-១៩​​​បាន​បំផ្លាញ​ដល់​​សេដ្ឋកិច្ច​ដែលពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍ តម្លៃ​ប្រេង​កើន​ឡើង​ និង​ការ​កាត់​បន្ថយ​ពន្ធ​ប្រជា​ជន​ដោយ​រដ្ឋាភិបាល​ដឹក​នាំ​ប្រអានាធិបតី Gotabaya Rajapaksa និង​បង​ប្រុស​ Mahinda ជា​នាយក​រដ្ឋ​មន្ត្រី​ដែល​បាន​លា​លែង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

តើ​មាន​សមិទ្ធផល​សំខាន់ៗ​អ្វីខ្លះ បាន​កើតឡើង​ក្នុង​រយៈពេល​៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម ?

KPT+៩ ម៉ោង មុន

ប្រឡូកសិល្បៈ១៤ឆ្នាំ គ្មានអ្នកនឹកស្មានថា Ariana Grande ទទួលបានសមិទ្ធផលច្រើនដល់ម្លឹង

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា​នៅតែ​ប្រឈម​គួរឱ្យ​ព្រួយបារម្ភ​ពី​ការប៉ុនប៉ង ផលិត កែច្នៃ និង​ប្រើប្រាស់​គ្រឿងញៀន

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចយក​ដំណឹង​អំពី​មរណភាព​របស់​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ប្រាប់​បងប្រុស

កីឡា១០ ម៉ោង មុន

វិសាខា ស៊ុត​២១​ជើង រហូត​បាន​យកឈ្នះ​ក្រុម​របស់​ហ្វីលីពីន Kaya ក្នុង​ប្រកួត​ដំបូង AFC Cup

Sokha Hotels

ព័ត៌មានពេញនិយម