ព័ត៌មានអន្ដរជាតិ
ទាំងព្រលឹម កូរ៉េខាងជើងបាញ់មីស៊ីល៣គ្រាប់ ក្រោយ Quad ថ្កោលទោស
មីស៊ីលបាលីស្ទិក៣គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំ Quad ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានថ្កោលទោសកម្មវិធីមីស៊ីលកូរ៉េខាងជើង ព្រមទាំងបានសន្យាធ្វើឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ រួមបញ្ចូលគ្នាដ៏រឹងមាំ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញទាំងព្រឹកព្រលឹមពុធ ទី២៥ ខែឧសភាននេះថា មីស៊ីលទី១ត្រូវបានបាញ់ឆ្ពោះទៅរកដែនទឹកភាគខាងកើតឆ្នេរសមុទ្ររបស់កូរ៉េខាងជើង ប៉ុន្តែមិនបានបញ្ជាក់លំអិតទេ។ ឆ្មាំសមុទ្រជប៉ុនក៏បានបញ្ជាក់ពីការបាញ់ដែរ ប៉ុន្តែមិនទាន់បញ្ជាក់ពីប្រភេទមីស៊ីល។
ទោះបីជាយ៉ាងណា ក្នុងរង្វន់មួយម៉ោង ទីក្រុងសេអ៊ូលបានរាយការណ៍ថា មានការបាញ់មីស៊ីលបន្ថែមទៀត ប៉ុន្តែមិនច្បាស់ពីប្រភេទមីស៊ីលអ្វីទេក្នុងទិសដៅភាគខាងជើង និងខាងកើត។ នេះបើយោងតាមសារព័ត៌មាន Yonhap។
ក្រោយមកយោធាកូរ៉េខាងត្បូងបាននិយាយថា សរុបការបាញ់គឺមីស៊ីល៣គ្រាប់ដែលត្រូវបានបាញ់ចន្លោះម៉ោង៦ទៅ៦:៤២នាទីព្រឹក ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង។
ឆ្នាំនេះមានការបាញ់សាកល្បងមីស៊ីលលើកទី១៧ ហើយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលបានកើតមានឡើងស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចាកចេញពីប្រទេសជប៉ុនត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅអាស៊ី។
មុនវិលត្រឡប់ទៅវិញ លោក បៃដិន និងសម្ព័ន្ធមិត្ត Quad បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយអំពីតួនាទីរបស់ពួកគាត់ក្នុងពេលអនាគតសម្រាប់តំបន់ដែលអាមេរិកហៅឈ្មោះថា ឥណ្ឌូ-ប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយលោក ចូ បៃដិន, នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida, នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi, និងនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់អូស្ត្រាលី លោក Anthony Albanese បាននិយាយថា ៖«យើងខ្ញុំធ្វើការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ ស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
សេចក្តីថ្លែងការណ៍របស់ Quad បន្តថា ៖«យើងខ្ញុំក៏ថ្កោលទោសផងដែរនូវការអភិវឌ្ឍអាវុធមីស៊ីលបាលីស្ទិកដ៏អស្ថិរភាព និងការបាញ់សាករបស់កូរ៉េខាងជើង ក្នុងនោះមានការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប រំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCRs) និងអំពាវនាវដល់សហគមន៍អន្តរជាតិអនុវត្តពេញលេញចំពោះដំណោះស្រាយទាំងនេះ។ យើងខ្ញុំជំរុញឲ្យកូរ៉េខាងជើងគោរពតាមកាតព្វកិច្ចទាំងអស់របស់ខ្លួនស្ថិតក្រោម UNSCRs ជៀសវាងការញុះញង់ និងចូលរួមក្នុងកិច្ចសន្ទនាដ៏សំខាន់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


