ព័ត៌មានអន្ដរជាតិ
ប្រទេសចិននិយាយថា អាមេរិកជាមេសម្លុត
«សហរដ្ឋអាមេរិកជាគឺជាមេសម្លុត»។ នេះជាសំដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អំឡុងពេលការធ្វើសន្និសីទសារព័ត៌មានមួយ លោក Wu Qian ត្រូវបានអ្នកកាសែតសួរឲ្យធ្វើអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់ភាពភាពដឹកនាំយោធាអាមេរិក។ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Lloyd Austin បានពិភាក្សាគ្នាអំពីភាពចាំបាច់នៃការប្រឆាំង«លើការឈ្លានពាន និងការសម្លុតពីប្រទេសចិន» ខណៈមេបញ្ជាការនៃអគ្គសេនាចម្រុះ លោក Mark Milley បានអះអាងជាច្រើនថ្ងៃមកហើយថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូមានចេតនាពេញលេញដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។

ទស្សនៈរបស់លោក Wu Qian គឺ សហរដ្ឋអាមេរិកជាប្រទេសដែលមានសមត្ថភាពតិចបំផុតដើម្បីស្តីបន្ទោសអ្នកដទៃ។
អ្នកនាំពាក្យយោធាចិនរូបនេះបាននិយាយថា ៖«ការអត្ថាធិប្បាយរបស់អាមេរិកតែងតែឆ្លុះបញ្ចាំងពីចិត្តគំនិតសង្គ្រាមត្រជាក់ដ៏រឹងមាំ ផ្នត់គំនិតអនុត្តរភាព និងបង្ហាញពីការថបបារម្ភចំពោះការកើនឡើងដោយសន្តិវិធីរបស់ចិន។ អ្វីក៏ដោយដែលអាមេរិកកំពុងបង្ហាញ វាជាការសម្លុត ឬធ្វើឲ្យអន្តរាយដល់ច្បាប់ និងសណ្តាប់ធ្នាប់សង្គម។ ខ្ញុំគិតថា ពាក្យពេចន៍នីមួយៗអនុវត្តចំពោះអាមេរិកខ្លួនឯងវិញ»។
លោកបានផ្តល់ជាឧទាហរណ៍ជាច្រើនអំពីឥរិយាបថនៃមេសម្លុតដូចជា យុទ្ធនាការនៅប្រទេសអ៉ីរ៉ាក់ និងស៊ីរី ព្រមទាំងការទម្លាក់គ្រាប់បែកលើស្ថានទូតចិននៅយូហ្គោស្លាវីកាលពី២៣ឆ្នាំមុន។
«នៅពេលនិយាយអំពីសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ សហរដ្ឋអាមេរិកគឺជាអ្នកបំពានច្បាប់ដែលត្រូវបានទទួលស្គាល់ជាសកល» ប៉ុន្តែអាមេរិកនិយាយអំពីច្បាប់ច្រើនជាងអ្នកដទៃ។ លោក Wu Qian បានឡើកឡើងដោយសំអាងលើការដកខ្លួនរបស់អាមេរិកពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន។
លោកបន្តថា ៖«យើងខ្ញុំជំរុញឲ្យអាមេរិកបញ្ឈប់ការអនុវត្តខុសនៃការបង្ហាញច្បាប់ក្នុងប្រទេសរបស់ខ្លួនថាជាច្បាប់អន្តរជាតិ និងផ្សព្វផ្សាយសណ្តាប់ធ្នាប់អនុត្តរភាពស្ទីលបែបអាមេរិក។ យើងខ្ញុំជំរុញឲ្យអាមេរិកទទួលស្គាល់ការអភិវឌ្ឍប្រកបដោយសន្តិវិធីរបស់ចិនដែលមានគោលបំណង និងសមហេតុផល»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


