ព័ត៌មានអន្ដរជាតិ
អាមេរិក មានមោទនភាពចំពោះ អ៊ុយក្រែន ដែលការពារប្រទេសបានល្អពី សង្គ្រាមលុកលុយរបស់ រុស្ស៊ី
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះការការពារប្រទេស ក៏ដូចជាវឌ្ឍនភាពដែលអ៊ុយក្រែនបានធ្វើឡើងក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ហើយស្នើរដ្ឋាភិបាលទីក្រុងកៀវបន្តការងារដ៏ល្អនេះទៀត ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ២ ថ្ងៃនៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុងព្រុចសែលប្ររទេសប៊ែលហ្សិកកាលពីថ្ងៃព្រហស្បតិ៍ លោករដ្ឋមន្ត្រីអាមេរិករូបនេះក៏ចង់ឲ្យណាតូពង្រឹងកម្លាំងរបស់ពួកគេ ជាពិសេសការការពារនៅតាមបណ្តោយភាគខាងកើតក្នុងប្រទេសអេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និងរូម៉ានី ដោយសារតែអ៊ុយក្រែនជាមេរៀនស្រាប់ ។
លោក Austin បញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវតែបែងចែកលើចំនួនកងទ័ពដែលត្រូវបញ្ជូន កន្លែងដែលត្រូវដាក់ពង្រាយ និងអាវុធដែលត្រូវផ្តល់ឲ្យជាដើម ហើយរដ្ឋមន្ត្រីការពារជាតិមកពីទូទាំងអង្គការណាតូនឹងបន្តការពិភាក្សាបញ្ហាទាំងនោះទៀត នៅពេលជួបគ្នានៅទីក្រុងម៉ាឌ្រីដ នាថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា ។

ដោយឡែកអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា សង្គ្រាមលុកលុយរបស់រុស្ស៊ី គឺជាការផ្លាស់ប្តូរហ្គេម ហើយណាតូត្រូវតែរក្សាការទប់ស្កាត់ដ៏គួរឲ្យទុកចិត្ត និងការការពារដ៏រឹងមាំ ។
ជាចុងក្រោយលោក Stoltenberg បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលខាងមុខនេះនឹងមាន “ការផ្លាស់ប្តូរ” ហើយលោកសង្ឃឹមថា ណាតូនឹងដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ ១០ ឆ្នាំខាងមុខ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អង់គ្លេស ថា អ៊ុយក្រែន ចាញ់អាវុធកាំភ្លើងធំ រុស្ស៊ី ២០ ទល់នឹង ១
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


