ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា អ៊ុយក្រែន ចាញ់អាវុធកាំភ្លើងធំ រុស្ស៊ី ២០ ទល់នឹង ១
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីមានអាវុធកាំភ្លើងធំច្រើនជាងអ៊ុយក្រែនរហូតដល់ទៅ ២០ ទល់នឹង ១ ប៉ុន្តែទោះយ៉ាងណាលោកខាងលិចនៅតែមានបំណងបន្តផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលទីក្រុងដដែរ ។

បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូក្នុងទីក្រុងព្រុចសែល, លោក Wallace បាននិយាយថា “នៅតំបន់ខ្លះទាហានអ៊ុយក្រែនមានចំនួនច្រើនជាងទាហានរុស្ស៊ីមែន ប៉ុន្តែកាំភ្លើងធំដែលមាននៅក្នុងដៃរបស់ពួកគេគឺចាញ់រុស្ស៊ីរហូតដល់ ២០ ទល់ ១” ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា បណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែមានបំណង និងចាប់ផ្តើមផ្គត់ផ្គង់កាំភ្លើងធំបាញ់បានឆ្ងាយដល់អ៊ុយក្រែន ហើយវានឹងអាចអនុញ្ញាតឲ្យទីក្រុងកៀវបង្កើតវឌ្ឍនភាពដ៏សំខាន់ក្នុងការប្រយុទ្ធនៅភាគខាងកើតនៃប្រទេស” ។

ជាចុងក្រោយលោក Wallace បាននិយាយថា បច្ចុប្បន្នចក្រភពអង់គ្លេសក៏បានជួសជុលរថពាសដែកធុន M109 ជាង ២០ គ្រឿងដែលទិញមកពីក្រុមហ៊ុនបែលហ្ស៊ិក ហើយត្រៀមនឹងត្រូវទៅបញ្ជូនទៅអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


