Connect with us

ព័ត៌មានអន្ដរជាតិ

បែកធ្លាយវីដេអូ ទាហានរុស្ស៊ីមួយក្រុម ត្រូវអ៊ុយក្រែន ចាប់បាន ដាក់ឲ្យអង្គុយនឹងដី ចងដៃជាប់

បានផុស

នៅ

វីដេអូមួយ បានបង្ហាញពីទាហានរុស្ស៊ីមួយក្រុម បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអ៊ុយក្រែននៅសមរភូមិ Luhansk។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃ្លីបនេះ ត្រូវបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram និងថតក្នុងអំឡុងពេលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ខណៈទីក្រុង Sievierodonetsk ទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ។

ខ្សែអាត់​វីដេអូ​នេះ​ ​បង្ហាញពី​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​​ចាប់ខ្លួនបានចំនួន ១៤​នាក់​ ​កំពុង​អង្គុយ ​និង​ចង​ដៃ​។ នេះ​បើ​តាមសេចក្តីរាយការណ៍របស់​កាសែត The Daily Express ខណៈ​រុស្ស៊ី​បន្ថែម​ទាហាន ​ចូលទៅ​ភាគ​ខាង​កើតប្រទេសអ៊ុយក្រែន។

អភិបាលក្រុង Luhansk លោក Serhiy Gaidai បាននិយាយមុននេះថា លោក វ្ល៉ាឌីមៀរ ពូទីន កំពុងដាក់ពង្រាយទាហានបន្ថែម ក្នុងការប៉ុនប៉ង ដើម្បីដណ្តើមយកទីក្រុង Sievierodonetsk។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទទី ២០ខែមិថុនា ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិមួយ នៅជិតទីក្រុងឧស្សាហកម្ម Severodonetsk ដែលជាគោលដៅសំខាន់ក្នុងយុទ្ធនាការរបស់ទីក្រុងមូស្គូ ដើម្បីគ្រប់គ្រងភាគខាងកើតប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិបាននិយាយរុស្ស៊ីថា ខ្លួនបានឈ្នះនៅភូមិ Metyolkine ដែលមានប្រជាជនតិចជាង៨០០នាក់ មុនពេលសង្រ្គាមចាប់ផ្តើម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Zelensky៖ អាហ្រ្វិក គឺជាចំណាប់ខ្មាំងនៃសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម