ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ៤៥០លានដុល្លារ បន្ថែមទៀត ទៅឲ្យអ៊ុយក្រែន
សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធាក្នុងទំហំទឹកប្រាក់ ៤៥០លានដុល្លារបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន រួមទាំងប្រព័ន្ធរ៉ុកកែតរយៈចម្ងាយមធ្យមបន្ថែមមួយចំនួនផងដែរ ដើម្បីជួយទីក្រុង កៀវ ទប់ទល់នឹងរុស្ស៊ី នៅក្នុងសង្គ្រាម។
កញ្ចប់ចុងក្រោយបង្អស់នេះរួមមាន ប្រព័ន្ធរ៉ុកកែតចល័តខ្ពស់ឬ HIMARS ចំនួនបួនគ្រឿងបន្ថែមទៀត ដែលនឹងបង្កើនចំនួនអាវុធដែលមានស្រាប់នេះនៅអ៊ុយក្រែន ឡើងដល់ទ្វេដង។
លោក Anton Semelroth អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណបាននិយាយថា អាវុធទាំងបួននេះ ត្រូវបានដាក់នៅក្នុងទ្វីបអឺរ៉ុប ហើយការបណ្តុះបណ្តាលលើប្រព័ន្ធទាំងនោះ បានចាប់ផ្តើមរួចហើយជាមួយនឹងកងទ័ពអ៊ុយក្រែន ដែលនឹងប្រើប្រាស់ពួកវា។
ប្រព័ន្ធ HIMARS បួនគ្រឿងដំបូងដែលអាមេរិកបានបញ្ជូនទៅសមរភូមិនៅអ៊ុយក្រែន បានស្ថិតនៅក្នុងដៃទាហាននៅទីនោះរួចហើយ ។
យោងតាមមន្ទីរប៉ង់តាហ្គោន ជំនួយនេះក៏រួមបញ្ចូលយានយុទ្ធវិធីចំនួន ១៨ គ្រឿងដែលប្រើសម្រាប់សណ្តោងឧបករណ៍បំផ្ទុះផងដែរ ដូច្នេះអាវុធ អាចចល័តបាននៅជុំវិញសមរភូមិ។ ជំនួយផ្សេងទៀតមានដូចជាទូកល្បាតតាមឆ្នេរសមុទ្រ និងតាមដងទន្លេចំនួន ១៨ គ្រឿង កាំភ្លើងយន្តរាប់ពាន់ដើម គ្រាប់បែកដៃ និងគ្រាប់រំសេវ រួមទាំងឧបករណ៍ និងគ្រឿងបន្លាស់មួយចំនួនទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រព័ន្ធរ៉ុកកែតដ៏មានអានុភាពរបស់អាមេរិក ដឹកទៅដល់ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


