Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ជួបគ្រោះរញ្ជួយដីខ្លាំងក្លា ៣លើក ស្លាប់និងរបួសមនុស្សមួយចំនួន

បានផុស

នៅ

មនុស្សចំនួន៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការរញ្ជួយដីខ្លាំងក្លាយ៉ាងតិចបីលើក បានវាយប្រហារខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី០២ខែកក្កដា។

ការរញ្ជួយខ្លាំងបំផុតចំនួនពីរលើក ត្រូវបានកត់ត្រាក្នុងកម្រិត ៦.៣ រ៉ិចទ័រ ប៉ុន្តែការរញ្ជួយមួយលើក ដែលបណ្តាលឲ្យមានអ្នកស្លាប់ គឺត្រូវបានគេគិតថា ជាការរញ្ជួយកម្រិត ៦.១ រ៉ិចទ័រ នៅជម្រៅប្រហែល ១០ គីឡូម៉ែត្រ។

មន្ត្រីក្នុងតំបន់ Foad Moradzadeh ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា “ជនរងគ្រោះទាំងអស់ បានស្លាប់នៅក្នុងការរញ្ជួយដីលើកទីមួយ ហើយគ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងការរញ្ជួយដីធ្ងន់ធ្ងរពីរលើកបន្ទាប់ទៀតឡើយ ដោយសារមនុស្សនៅខាងក្រៅផ្ទះរបស់ពួកគេរួចទៅហើយ”។

មានការរញ្ជួយតូចៗចំនួន ៣០ បានកើតឡើងនៅក្នុងភូមិ និងទីប្រជុំជននានាជិតទីក្រុង Bandar Abbas ហើយការរញ្ជួយ ក៏ញ័រដល់ប្រទេសអារ៉ាប់រួមផងដែរ។

លោក Yaqoub Soleimani អគ្គលេខាធិការនៃសេវាជំនួយសង្គ្រោះអឌ្ឍចន្ទក្រហមក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់ហើយ ហើយគេមិនគិតថា មានអ្នកស្លាប់និងរបួសផ្សេងទៀតឡើយ។

គួរបញ្ជាក់ថា ខេត្តភាគខាងត្បូងប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ មានការរញ្ជួយដីដ៏ខ្លាំងក្លាជាច្រើនលើក ប៉ុន្តែចំនួនអ្នកស្លាប់ និងការខូចខាតមិនធ្ងន់ធ្ងរទេ។

ទូរទស្សន៍រដ្ឋផ្សាយថា ការរញ្ជួយដីខ្លាំងក្លា និងការរញ្ជួយតូចៗចំនួន ១៥០លើក បានវាយប្រហារខេត្ត Hormozgan ភាគខាងលិចក្នុងរយៈពេលមួយខែកន្លងមកនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម