ព័ត៌មានអន្ដរជាតិ
ទឹកដោះម្តាយថ្លៃ! ទារិកាវ៉េណេស៊ុយអេឡា អាយុជាង ១ឆ្នាំ ត្រូវទាញចេញទាំងនៅរស់ ពីគំនរអគារបាក់រលំ ដោយរញ្ជួយដី
ពិតជាអព្ភូតហេតុ និងសំណាងមួយក្នុងមួយលានគ្រោះថ្នាក់ ដែលទារិកាម្នាក់ អាចរួចផុតពីចង្កូមមច្ចុរាជ ត្រូវបានគេទាញចេញទាំងនៅមានជីវិត ពីអគារបាក់រលំ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ផ្ទួនៗ វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា។

តាមការផ្សាយរបស់ទូរទស្សន៍ ABN TV នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦, ទារិកាម្នាក់នេះ មានអាយុ ជាង១ឆ្នាំ ត្រូវបានក្រុមសង្គ្រោះជួយជីវិត ដោយទាញចេញពីគំនរបាក់ ក្នុងទីក្រុង La Guaira។
វីដេអូនេះ ថតភ្លាមៗ បន្ទាប់ពីរញ្ជួយដី ២លើកផ្ទួន វាយប្រហារវ៉េណេស៊ុយអេឡា ហើយ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ទាក់ទាញការអាណិតអាសូរ ដល់ថ្នាក់អ្នកខ្លះ លាន់មាត់ថា «ទឹកដោះម្តាយថ្លៃ»។

យ៉ាងណា ក្រោយមក មិនមានការបញ្ចេញព័ត៌មានលម្អិតច្រើនបន្ថែមទៀត លើទារិការូបនេះទេ។
សូមជម្រាបជាថ្មី ការបំផ្លិចបំផ្លាញធំធេងនៅវ៉េណេស៊ុយអេឡា គឺបណ្តាលមកពីបាតុភូតរញ្ជួយដីដ៏កម្រម្យ៉ាង ដែលគេហៅថា «រញ្ជួយដីភ្លោះ (seismic doublet)» ពោលគឺមានការរញ្ជួយដីកម្រិតខ្លាំងពីរដង ក្នុងពេលស្ទើរតែដំណាលគ្នា នៅកន្លែងតែមួយ។

ព្រឹត្តិការណ៍គួរឲ្យរន្ធត់នេះ ចាប់ផ្តើមឡើងដោយការរញ្ជួយដីលើកដំបូង កម្រិត ៧.២រ៉ិចទ័រ នៅជិតតំបន់ San Felipe រួចហើយគ្រាន់តែ ៣៩វិនាទីក្រោយមក ក៏មានការរញ្ជួយដីម្តងទៀតដែលខ្លាំងជាងមុន ក្នុងកម្រិត ៧.៥រ៉ិចទ័រ នៅភាគអាគ្នេយ៍នៃតំបន់ Yumare។
គិតត្រឹម វេលាថ្ងៃត្រង់ ថ្ងៃសុក្រ, តួលេខមនុស្សស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីនេះ បានកើនដល់ ២៣៥នាក់ហើយ ខណៈអ្នករងរបួស មានរហូតដល់ទៅជាង ៤ ៣០០នាក់ឯណោះ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


