ព័ត៌មានអន្ដរជាតិ
តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់ (មានវីដេអូ)
ក្រុមតាលីបង់របស់ អាហ្វហ្គានីស្ថាន បានអំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈដែលប្រទេសនេះ កំពុងដោះស្រាយជាមួយនឹងផលវិបាកក្រោយគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ។
មន្ត្រីក្នុងតំបន់និយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនានេះ មានមនុស្សជាង ១០០០ នាក់ហើយបានបាត់បង់ជីវិត និងយ៉ាងតិច ១៥០០ នាក់រងរបួស។
ខេត្ត Paktika នៅភាគអាគ្នេយ៍ គឺជាកន្លែងរងផលប៉ះពាល់ខ្លាំងជាងគេ។
អង្គការសហប្រជាជាតិកំពុងព្យាយាមផ្តល់ទីជម្រកបន្ទាន់ និងជំនួយស្បៀងអាហារ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់អាហ្វហ្គានីស្ថាន ត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង។
ការរញ្ជួយដីសាហាវបំផុតដែលវាយប្រហារប្រទេសនេះក្នុងរយៈពេលពីរទសវត្សរ៍ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមតាលីបង់ ដែលជាចលនាឥស្លាមនិយម ដណ្តើមអំណាចកាលពីឆ្នាំមុនបន្ទាប់ពីរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច ដួលរលំ។
លោក Abdul Qahar Balkhi មន្ត្រីជាន់ខ្ពស់តាលីបង់បាននិយាយថា “គួរឲ្យសោកស្ដាយ រដ្ឋាភិបាលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដូច្នេះផ្នែកហិរញ្ញវត្ថុមិនអាចជួយប្រជាជនក្នុងកម្រិតដែលត្រូវការបាននោះទេ។ ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិកំពុងជួយ។ ប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងប្រទេសនានាក្នុងពិភពលោកបានផ្តល់ជំនួយរបស់ពួកគេ។ ជំនួយចាំបាច់ ត្រូវតែមានទំហំធំ ពីព្រោះនេះគឺជាការរញ្ជួយដីដ៏សាហាវដែលមិនធ្លាប់មានសោះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ”។
គ្រូពេទ្យក្នុងតំបន់បានប្រាប់ BBC ថា រហូតមកដល់ពេលនេះ ភាគច្រើននៃអ្នកស្លាប់ និងរបួសគឺស្ថិតនៅក្នុងស្រុក Gayan និង Barmal នៃខេត្ត Paktika។ ភូមិទាំងមូលនៅស្រុក Gayan ត្រូវបានកម្ទេចទាំងស្រុង។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន ងាយនឹងកើតមានការរញ្ជួយដីណាស់ ដោយសារតែប្រទេសនេះ មានទីតាំងស្ថិតនៅលើតំបន់ឧស្សាហ៍មានការទង្គិចគ្នានៃផ្លាកតិកតូនិកឥណ្ឌា និងអឺរ៉ាស៊ី។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មនុស្សជាង ៧០០០ នាក់ត្រូវបានសម្លាប់ក្នុងការរញ្ជួយដីនៅប្រទេសនេះ។ មានអ្នកស្លាប់ជាមធ្យម ៥៦០នាក់ក្នុងមួយឆ្នាំពីការរញ្ជួយដី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រញ្ជួយដីនៅ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ២៥០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


