ព័ត៌មានអន្ដរជាតិ
ហេតុអ្វីអ្នកជំនាញ ហ៊ានសន្និដ្ឋានថា តួលេខមនុស្សស្លាប់ ដោយរញ្ជួយដីនៅ វ៉េណេស៊ុយអេឡា អាចឈានដល់ខ្ទង់ ១០ម៉ឺននាក់?
ប្រទេសវ៉េណេស៊ុយអេឡា ទើបជួបគ្រោះរញ្ជួយដីកម្លាំងខ្លាំង ២លើកផ្ទូនៗ ដែលមិនធ្លាប់កើតឡើងសោះ ក្នុងប្រវត្តិសាស្រ្ត ១២៥ឆ្នាំរបស់ខ្លួន។

តួលេខបឋម គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ មនុស្សស្លាប់ ក្នុងគ្រោះធម្មជាតិនេះ បានកើនដល់ ២៣៥នាក់ហើយ ចំណែកអ្នករងរបួស មានរហូតដល់ទៅជាង ៤ ៣០០នាក់ឯណោះ ខណៈនៅមានមនុស្សជាង ៤០ ០០០នាក់ទៀត កំពុងបាត់ខ្លួន។
ភ្លាមៗ ភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានចេញការព្រមានដ៏រន្ធត់មួយថា តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មនេះ អាចហក់ឡើងខ្ពស់ ដល់ទៅជាង ១០ម៉ឺននាក់ ឯណោះ។ USGS សន្និដ្ឋានថា មានឱកាស ៤៤% ដែលចំនួនអ្នកបាត់បង់ជីវិត អាចកើនលើស ១០ ០០០ នាក់ និងឱកាស ៣០% ដែលអាចកើនលើស ១០០ ០០០ នាក់។

សម្រាប់ហេតុផលនៅពីក្រោយការព្រមានដ៏រន្ធត់នេះ ត្រូវបានក្រុមអ្នកជំនាញលើកឡើង ៥ចំណុច៖
1. រញ្ជួយដី កើតឡើងចំថ្ងៃឈប់សម្រាក
វាកើតឡើងចំថ្ងៃបុណ្យជាតិ នៅល្ងាចថ្ងៃពុធ ទី២៤ ខែមិថុនា។ ថ្ងៃនោះគឺជា ទិវាប្រារព្ធខួបនៃ «សមរភូមិការ៉ាបូបូ» ដែលជាបុណ្យជាតិ រំលឹកដល់ការដណ្តើមបានឯករាជ្យ របស់វ៉េណេស៊ុយអេឡា ពីអាណានិគមអេស្ប៉ាញ។ ដោយសារតែជាថ្ងៃឈប់សម្រាកនេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋភាគច្រើន សម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ ជាជាងនៅកន្លែងធ្វើការ ពេលដែលគ្រោះមហន្តរាយ វាយប្រហារ។
2. បាតុភូតរញ្ជួយដីភ្លោះដ៏កម្រ (Seismic Doublet)
វ៉េណេស៊ុយអេឡា ត្រូវរងការវាយប្រហារដោយរញ្ជួយដីកម្រិតធ្ងន់ ពីរលើកបន្តបន្ទាប់គ្នា គឺកម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ ក្នុងរយៈពេលខុសគ្នាត្រឹមតែ ៣៩ វិនាទី ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យអគារទាំងឡាយ ដែលទើបតែរងការខូចខាតពីរលកទីមួយ ត្រូវដួលរលំបាក់បែកទាំងស្រុងតែម្តង។
3. ដង់ស៊ីតេប្រជាជន នៅក្នុងតំបន់គ្រោះថ្នាក់
យោងតាមរបាយការណ៍របស់ USGS, មានប្រជាពលរដ្ឋ រហូតដល់ទៅជាង ២.៣ លាននាក់ឯណោះ ដែលស្ថិតក្នុងតំបន់រងការរញ្ជួយកម្រិតខ្លាំង រួមទាំងប្រមាណ ៤០ម៉ឺននាក់ ស្ថិតក្នុងតំបន់រងការញ័ររញ្ជួយកម្រិតធ្ងន់ធ្ងរ និងជិត ៣ម៉ឺននាក់ទៀត រងការអង្រួនកម្រិតហិង្សា។
4. គុណភាពសំណង់អន់ខ្សោយ
BBC ផ្សាយថា អគារស្នាក់នៅ និងសំណង់ភាគច្រើន ក្នុងតំបន់រងគ្រោះ គឺត្រូវបានសាងសង់ឡើង ពីឥដ្ឋលាយកំបោរ និងដីឥដ្ឋ ដែលមិនមានលក្ខណៈបច្ចេកទេសរឹងមាំ និងងាយរងគ្រោះខ្លាំងបំផុត នៅពេលមានគ្រោះរញ្ជួយដី។
5. ប្រព័ន្ធសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម
តាមការផ្សាយរបស់ ABC News, ប្រព័ន្ធសុខាភិបាល សេវាទូរគមនាគមន៍ និងបណ្តាញអគ្គិសនីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានដួលរលំ ធ្វើឲ្យប្រតិបត្តិការសង្គ្រោះជួបការលំបាកខ្លាំង និងមិនអាចជួយសង្គ្រោះជនរងគ្រោះ ដែលកប់ក្រោមគំនរអគារ បានទាន់ពេលវេលានោះឡើយ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


