Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងថៃ ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ២ ដើម្បីពង្រីកភាព ជាដៃគូយុទ្ធសាស្រ្ត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រួមជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai កាលពីថ្ងៃអាទិត្យបានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ២ ដើម្បីជំរុញបន្ថែមទៀតនូវសម្ព័ន្ធភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pramudwinai បានប្រាប់សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Blinken ថា “យើងបានបញ្ចប់ការចុះហត្ថលេខាលើឯកសារចំនួន ២ គឺ សេចក្តីថ្លែងការណ៍ស្តីពីសម្ព័ន្ធភាព និងភាពជាដៃគូជាយុទ្ធសាស្ត្ររបស់ថៃ-អាមេរិក និងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសនៅក្នុងឧស្សាហកម្មសំខាន់ៗ និងការច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ” ។

លោក Blinken បានធ្វើដំណើរទៅកាន់ប្រទេសថៃដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់អាមេរិកនៅតំបន់អាស៊ី ពោលមួយថ្ងៃបន្ទាប់ពីលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងប្រទេសឥណ្ឌូនេស៊ី ហើយវាក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Blinken ទៅកាន់ប្រទេសថៃផងដែរ ស្របពេលនឹងខួបលើកទី ១៩០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងរដ្ឋទាំងពីរ ។

ទន្ទឹមនោះលោក Blinken ក៏បានកត់សម្គាល់ដែរថា “លោក និងលោក Pramudwinai មានកិច្ចសន្ទនាប្រកបដោយផលិតភាពដែលផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាងកក ក៏ដូចជាការងាររួមគ្នាជាមួយអាស៊ាន និងបញ្ហាផ្សេងៗទៀតផងដែរ ។

ក្នុងជំនួបនោះដែរ មន្ត្រីអាមេរិកក៏បានកោតសរសើរប្រទេសថៃថាជាដៃគូដ៏សំខាន់នៅក្នុងតំបន់ ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសថៃក្នុងការចាប់ផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលនឹងជួយបង្កើតសេដ្ឋកិច្ចរឹងមាំ យុត្តិធម៌ និងកាន់តែធន់ជាងមុនសម្រាប់គ្រួសារ កម្មករ និងអាជីវកម្មនៅទូទាំងតំបន់ ខណៈលោក Blinken ក៏បានសង្កត់ធ្ងន់ជាពិសេសអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងដោះស្រាយវិបត្តិអាកាសធាតុផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក និងសម្ព័ន្ធមិត្ត ជិតអស់ជំនួយគាំទ្រដល់ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម