Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ផ្លាស់ប្តូរយុទ្ធសាស្រ្ត និងពង្រីកគោលដៅយោធា នៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា គោលដៅរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនផ្តោតសំខាន់តែនៅភាគខាងកើតប្រទេសនោះទៀតទេ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោកបានបង្កប់ន័យថា យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ បានផ្លាស់ប្តូរហើយ បន្ទាប់ពីបស្ចិមប្រទេស ផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។

លោកបានពន្យល់ថា ឥឡូវនេះ រុស្ស៊ីនឹងត្រូវកម្ចាត់កងកម្លាំងអ៊ុយក្រែនបន្ថែមទៀត ចេញពីខ្សែត្រៀមជួរមុខ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន។

ប្រាំខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន រុស្ស៊ីបានកាន់កាប់ផ្នែកខ្លះនៃភាគខាងកើត និងភាគខាងត្បូងប្រទេស ប៉ុន្តែមិនអាចសម្រេចដូចគោលបំណងដើមរបស់ខ្លួន ក្នុងការដណ្តើមយកទីក្រុង កៀវ បានទេ ហើយចាប់តាំងពីពេលនោះមកបានអះអាងថា គោលបំណងសំខាន់របស់ខ្លួនគឺរំដោះតំបន់ Donbas។

ចាប់តាំងពីខែកុម្ភៈមក លោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវសព្វាវុធដ៏មានអានុភាពកាន់តែខ្លាំង ដើម្បីប្រើប្រាស់ក្នុងការការពារប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

លោក Lavrov និយាយ​ថា “រឿងនោះហើយ​បាន​បង្ខំ​ឲ្យរុស្ស៊ី​ ​ពង្រីក​គោលបំណង​របស់​ខ្លួន​បន្ថែម​ទៀត។ យើងមិនអាចអនុញ្ញាតឲ្យផ្នែកនៃប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយលោកប្រធានាធិបតី Volodymyr] Zelensky កាន់កាប់អាវុធ ដែលនឹងបង្កការគំរាមកំហែងដោយផ្ទាល់ ដល់ទឹកដីរបស់យើងនោះទេ”។

លោកបន្តថា “ឥឡូវនេះ ភូមិសាស្ត្រគឺខុសគ្នា។ តំបន់ Kherson និង Zaporizhzhia ភាគខាងត្បូងគឺជាគោលបំណងចុងក្រោយរបស់រុស្ស៊ី។ កងកម្លាំងរបស់ទីក្រុងមូស្គូ បានកាន់កាប់ផ្នែកខ្លះនៃតំបន់ទាំងពីរនេះរួចទៅហើយ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទាហានរុស្ស៊ី ស្លាប់ និងរបួស ក្នុងឧប្បត្តិហេតុដ៏អាថ៌កំបាំង នៅរោងចក្រថាមពលនុយក្លេអ៊ែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

កាបូប ៦ម៉ូដែល លក់ដាច់អស់គ្មានសល់ ក្រោយ Lisa ថតបង្ហោះមិនប៉ុន្មានម៉ោង

ព័ត៌មានជាតិ២០ នាទី មុន

អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា​ ចំណាយថវិកា​ជាង៦ម៉ឺនដុល្លារ ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​មនុស្ស​ក្នុងស្រុក​ថ្មគោល

ជីវិតកម្សាន្ដ២ ម៉ោង មុន

តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

កីឡា២ ម៉ោង មុន

ជម្រើសជាតិ​អេ​ក្វា​ឌ័​រ ប្រឈម​នឹង​ការ​ដក​ចេញពី​ការប្រកួត World Cup 2022

ព័ត៌មានជាតិ២ ម៉ោង មុន

កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​៣គ្រឿង ពី​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​សប្បុរស​ជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម