ព័ត៌មានអន្ដរជាតិ
ទាហានរុស្ស៊ី ស្លាប់ និងរបួស ក្នុងឧប្បត្តិហេតុដ៏អាថ៌កំបាំង នៅរោងចក្រថាមពលនុយក្លេអ៊ែរ
ទាហានរុស្ស៊ីត្រូវបានសម្លាប់ និងរងរបួសក្នុងឧប្បត្តិហេតុដ៏អាថ៌កំបាំង ដែលមិនអាចពន្យល់ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។

លោក Dmytro Orlov អភិបាលក្រុង Enerhodar ដែលជាទីតាំងរបស់រោងចក្រនេះ បាននិយាយថា កងទ័ពភ័យខ្លាចខ្លាំង ពួកគេរត់ទាំងស្លន់ស្លោ។ អ្នកខ្លះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃរឿងនេះ មិនត្រូវបានគេដឹងឡើយទេ បើទោះបីជាទាហានរបស់លោក Putin បានប្រើរោងចក្រថាមពលនេះ ដើម្បីស្តុកអាវុធជាច្រើន រួមទាំងប្រព័ន្ធមីស៊ីលក៏ដោយ។

ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអ៊ុយក្រែន Energoatom បានព្រមានកាលពីថ្ងៃសុក្រថា ស្ថានការណ៍មានភាពតានតឹងខ្លាំង ដោយមានទាហានរុស្ស៊ីរហូតដល់ទៅ ៥០០នាក់ បានគ្រប់គ្រងទីតាំងនោះ។
លោក Petro Kotin និយាយថា “អ្នកកាន់កាប់ បាននាំយកគ្រឿងចក្ររបស់ពួកគេទៅទីនោះរួចហើយ រួមទាំងប្រព័ន្ធមីស៊ីល ដែលពួកគេបានបាញ់ផ្លោងទៅម្ខាងទៀតនៃទន្លេ Dnipro និងទឹកដី Nikopol ផងដែរ”។

យោងតាមអភិបាលក្រុងលោក Orlov, ទាហានចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ជាមួយនឹងកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នា។ អ្នកខ្លះបានស្លាប់ ប៉ុន្តែយើងមិនអាចប្រាប់តួលេខពិតបានទេនៅពេលនេះ។
គួរបញ្ជាក់ថា រោងចក្រ Zaporizhzhia ដែលបង្កើតបានប្រហែល ២០ ភាគរយនៃអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន គឺត្រូវបានរឹបអូសដោយកងកម្លាំងរុស្ស៊ីកាលពីថ្ងៃទី ៤ ខែមីនា ហើយបច្ចុប្បន្ន ពួកគេបានគ្រប់គ្រងអគាររដ្ឋបាល និងស្ថានីយ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជំនួយការលោក Zelensky៖ អ៊ុយក្រែន ត្រូវតែឈ្នះរុស្ស៊ី ឲ្យបាន មុនរដូវរងាចូលមកដល់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


