Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា អាមេរិក កុំទាន់គិតអំពីអតិផរណា និងកូវីដក្នុងប្រទេស អ្វីដែលសំខាន់​ ត្រូវជួយអ៊ុយក្រែន សិន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រាប់អ្នកកាសែតអង់គ្លេសលោក Piers Morgan ថា អតិផរណា និងជំងឺកូវីដ១៩គឺ គ្មានអ្វីសំខាន់ទេ បើប្រៀបធៀបទៅនឹងការតស៊ូរបស់អ៊ុយក្រែន ហើយអាមេរិក គួរតែផ្តល់ជំនួយឲ្យទីក្រុង កៀវ រហូតដល់យើងឈ្នះ។

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងអត្រាអតិផរណាខ្ពស់រយៈពេល ៤០ ឆ្នាំ និងតម្លៃឧស្ម័នក្នុងកម្រិតកំណត់ត្រានោះ ការស្ទង់មតិជាច្រើន បានចាត់ទុកការព្រួយបារម្ភខាងសេដ្ឋកិច្ចទាំងនេះ ថាជាសម្ពាធក្នុងចំណោមប្រជាជនអាមេរិក ខ្លាំងជាងជម្លោះនៅអ៊ុយក្រែនទៅទៀត។ ជាងនេះទៅទៀត ប្រជាជននៅក្នុងសហរដ្ឋអាមេរិកកាន់តែច្រើន បានស្តីបន្ទោសគោលនយោបាយរបស់លោកប្រធានាធិបតី Joe Biden។

ថ្លែងទៅកាន់លោក Morgan ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានថតនាពេលថ្មីៗនេះ លោក Zelensky បានរំលឹកដល់ប្រជាជនអាមេរិកដែលធុញទ្រាន់នឹងលំហូរនៃជំនួយទៅអ៊ុយក្រែនថា ប្រទេសទាំងពីរកំពុងប្រយុទ្ធដើម្បីតម្លៃសហគមន៍យ៉ាងពិតប្រាកដ។

ប្រធានាធិបតីអាមេរិកលោក Joe Biden

លោកបានប្រាប់លោក Morgan ថា “សង្រ្គាមនៅអ៊ុយក្រែន នៅតែជាសង្រ្គាមប្រឆាំងនឹងតម្លៃដែលត្រូវបានប្រកាសនៅក្នុងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប។ យើងកំពុងផ្តល់ជីវិតរបស់យើងសម្រាប់តម្លៃរបស់អ្នក និងសន្តិសុខរួមនៃពិភពលោក។ ដូច្នេះ អតិផរណា​គឺ​គ្មាន​អ្វី​សំខាន់ទេ កូវីដ​ក៏​គ្មាន​អ្វីសំខាន់​ដែរ។ រឿង​ទាំង​នេះគឺ​ជា​រឿង​បន្ទាប់បន្សំ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​រស់​នៅ​និង​រក្សា​ជីវិត​របស់​អ្នក ​គ្រួសារ​អ្នក​និង​ប្រទេស​របស់​អ្នក​។ ដូច្នេះ​ហើយ ​នៅ​ពេល​នេះ យើង​កំពុង​ធ្វើ​ការងារ​នេះ ប៉ុន្តែ​លោកខាងលិច​ត្រូវ​ជួយ​យើង”។

ទីក្រុងកៀវនិយាយថា ខ្លួនត្រូវការជំនួយបរទេសដល់ទៅ ៦៥ពាន់លានដុល្លារឯណោះនៅឆ្នាំនេះ។ ទន្ទឹមនោះ ទីប្រឹក្សារបស់លោក Zelensky បានស្នើសុំការបរិច្ចាគអាវុធយ៉ាងច្រើនពីលោកខាងលិច។

លោក Zelensky បានប្រាប់លោក Morgan ថា លោករំពឹងថា នឹងមានការគាំទ្រគ្មានដែនកំណត់ពីបស្ចិមប្រទេស។ ជំនួយនឹងមិនគ្រប់គ្រាន់ទេ រហូតដល់សង្រ្គាមបញ្ចប់ ហើយរហូតដល់យើងឈ្នះ។

មេដឹកនាំអ៊ុយក្រែនបានអះអាងថា ការជួយប្រទេសរបស់លោក គួរតែមានសារសំខាន់សម្រាប់ អាមេរិក ជាងក្តីព្រួយបារម្ភក្នុងស្រុករបស់ពួកគេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky អះអាងថា ទាហានរុស្ស៊ី ជិត៤ម៉ឺននាក់ ត្រូវសម្លាប់ ក្នុងអំឡុងពេល៤ខែ នៃសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម