ព័ត៌មានអន្ដរជាតិ
លោក Zelensky អះអាងថា ទាហានរុស្ស៊ី ជិត៤ម៉ឺននាក់ ត្រូវសម្លាប់ ក្នុងអំឡុងពេល៤ខែ នៃសង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃអង្គារទី២៦ខែកក្កដាថា យោធារុស្ស៊ីជិត ៤០ ០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការលុកលុយអ៊ុយក្រែន ចាប់ផ្តើមនៅក្នុងខែកុម្ភៈមក។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខកងទ័ពស្លាប់ និងរបួសពិតប្រាកដ ក្នុងអំឡុងផ្ទុះជម្លោះ ពិតជាពិបាកយកជាការបានណាស់ ព្រោះមានការឃោសនាខុសគ្នាពីភាគីទាំងសងខាង។
សុន្ទរកថារបស់លោក Zelensky បានធ្វើឡើង ចំពេលដែលកងកម្លាំងអ៊ុយក្រែន កំពុងបន្តការវាយប្រហារវាយបក ដែលលោកសង្ឃឹមថា នឹងផ្លាស់ប្តូរទិដ្ឋភាពនៃសង្រ្គាម។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថានេះថា “អស់រយៈពេលបួនខែមកហើយ ដែលរដ្ឋរុស្ស៊ី មិនបានផ្តល់ឲ្យប្រជាពលរដ្ឋរបស់ខ្លួននូវព័ត៌មានណាមួយ សូម្បីតែអំពីការបាត់បង់ទឹកដីកាន់កាប់។ ពួកគេស្ងប់ស្ងាត់ គ្មានអ្វីត្រូវបានផ្សាយ ឬនិយាយសោះ ក្នុងបទសម្ភាសន៍ និងសុន្ទរកថាជាច្រើននៅកម្រិតនយោបាយ និងយោធា”។
លោក Zelensky បន្តថា បន្ថែមលើទាហានរុស្ស៊ីដែលត្រូវបានសម្លាប់នោះ មនុស្សរាប់ម៉ឺននាក់ទៀតបានរងរបួស និងពិការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ World Time To Days
ចុចអាន៖ រុស្ស៊ី សម្រេចចិត្ត ដកខ្លួនចេញពី ស្ថានីយ៍អវកាសអន្តរជាតិ ក្រោយឆ្នាំ ២០២៤
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


