ព័ត៌មានអន្ដរជាតិ
អ្នកជំនាញនុយក្លេអ៊ែរ៖ បើមានការផ្ទុះនៅរោងចក្រ Zaporozhye ប្រទេសចំនួន៩ នឹងរងផលប៉ះពាល់ (មានវីដេអូ)
អតីតអធិការនៃអាជ្ញាធរនុយក្លេអ៊ែររបស់សហភាពសូវៀត បានប្រាប់ RT ថា ប្រទេសសរុបចំនួនប្រាំបួន អាចនឹងត្រូវបានបំពុល ប្រសិនបើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដែលគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារដោយប្រព័ន្ធបាញ់រ៉ុកកែត។

កងទ័ពរុស្ស៊ី បានដាក់ការគ្រប់គ្រងរោងចក្រ Zaporozhye ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប នៅដើមដំបូងនៃប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក រុស្ស៊ីបានចោទប្រកាន់ទីក្រុងកៀវ ម្តងហើយម្តងទៀតថា បានបាញ់កាំភ្លើងធំ និងបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើទីតាំងនេះ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានអះអាងថា ជារុស្ស៊ីទេដែលបាញ់ផ្លោង ហើយដាក់កំហុសលើទីក្រុងកៀវ។
នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារទី១៦ខែសីហា លោក Vladimir Kuznetsov បានព្រមានថា ប្រសិនបើរោងចក្រនេះត្រូវបានវាយប្រហារដោយរ៉ុកកែតជាបន្តបន្ទាប់នៅស្តុក ដែលផ្ទុកឥន្ធនៈនុយក្លេអ៊ែរមែននោះ, មានឱកាសដែលថា ធុងច្រើនជាងមួយនឹងត្រូវខូចខាត។ សេណារីយ៉ូនេះនឹងរួមបញ្ចូលទាំងការលេចធ្លាយជាតិវិទ្យុសកម្ម ចូលទៅក្នុងបរិស្ថាន ដូច្នេះការបំពុលមិនមែនមានត្រឹមតែនៅកន្លែងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏រាលដាលទៅដល់ទន្លេ Dnipro ដែលនៅក្បែរនោះផងដែរ។

អតីតអធិការរូបនេះបានសន្និដ្ឋានថា ប្រសិនបើកុងតឺន័រពី២០ទៅ៣០ ត្រូវផ្ទុះក្នុងការវាយប្រហារបែបនេះ សារធាតុវិទ្យុសកម្មនឹងប៉ះពាល់ដល់ប្រទេសប្រមាណប្រាំបួនដូចជា តួកគី ប៊ុលហ្គារី រូម៉ានី ស្លូវ៉ាគី សាធារណរដ្ឋឆេក ប៉ូឡូញ រដ្ឋបាល់ទិកចំនួន២ និងជាក់ស្តែងអ៊ុយក្រែនខាងលិច។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធារុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា មានចេតនាកំណត់គោលដៅលើរោងចក្រនេះច្រើនដង ហើយបានព្រមានថា គ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ ស្រដៀងទៅនឹងគ្រោះមហន្តរាយ Chernobyl ក្នុងឆ្នាំ ១៩៨៦ ឬអាចអាក្រក់ជាងនោះ អាចកើតឡើងប្រសិនបើការវាយប្រហារបែបនេះនៅតែបន្ត ដោយមិនមានការត្រួតពិនិត្យ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ីព្រមាន ប៉ះទង្គិចផ្នែកយោធាដោយផ្ទាល់ជាមួយ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


