ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមាន ប៉ះទង្គិចផ្នែកយោធាដោយផ្ទាល់ជាមួយ សហរដ្ឋអាមេរិក (មានវីដេអូ)
កាលពីថ្ងៃអង្គារទី១៦ខែសីហា ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានព្រមានថា អាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោននៅលើឆាកពិភពលោក កំពុងប្រថុយនឹងជម្លោះដោយផ្ទាល់រវាងរដ្ឋនុយក្លេអ៊ែរទាំង២។
ស្ថានទូតរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ លើបណ្តាញ Telegram របស់ខ្លួនថា “ថ្ងៃនេះ សហរដ្ឋអាមេរិកនៅតែបន្តធ្វើសកម្មភាពដោយមិនគិតពីសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសដទៃ ដែលរួមចំណែកដល់ការកើនឡើងនៃហានិភ័យនុយក្លេអ៊ែរ។ វិធានការរបស់សហរដ្ឋអាមេរិក ដើម្បីចូលរួមបន្ថែមទៀតនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីនៅក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន គឺពោរពេញទៅដោយភាពតានតឹងដែលមិនអាចទាយទុកជាមុនបាន និងការប៉ះទង្គិចយោធាដោយផ្ទាល់នៃមហាអំណាចនុយក្លេអ៊ែរ”។
ស្ថានទូតបានកត់សម្គាល់ថា ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធសំខាន់ៗចំនួនពីរគឺ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមឆ្នាំ ១៩៨៧ ដែលហាមឃាត់មីស៊ីលបាញ់ចេញពីលើដី ប្រភេទមួយចំនួន និងសន្ធិសញ្ញាចំហមេឃ ឆ្នាំ១៩៩២ ដែលអនុញ្ញាតឲ្យមានការហោះហើរឃ្លាំមើលលើទឹកដីរបស់គ្នាទៅវិញទៅមក។
ស្របពេលជាមួយគ្នានោះដែរ ស្ថានទូតបានជំរុញឲ្យសហរដ្ឋអាមេរិក ពិនិត្យមើលឲ្យបានដិតដល់នូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ជាជាងការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រទេសដែលមានទស្សនៈផ្ទុយពីអាមេរិក។
អ្នកការទូតរុស្ស៊ីនិយាយថា “ប្រទេសរបស់យើង បានបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់ក្នុងឋានៈជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ”។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងមូស្គូថា បានប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនជាគម្របបិទបាំង ទាហានរបស់ខ្លួន។
រោងចក្រធំជាងគេនៅអឺរ៉ុបមួយនេះ ត្រូវបានរឹបអូសដោយទាហានរុស្ស៊ីក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Economic Times
ចុចអាន៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី បោះបង់ចោល ទាហាន ២ម៉ឺន នាក់ នៅ ក្បែរ ទីក្រុង Kherson
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


