Connect with us

ព័ត៌មានអន្ដរជាតិ

កម្របំផុត! មេទ័ពអ៊ុយក្រែន ទម្លាយតួលេខទាហានរបស់ខ្លួន ដែលត្រូវ រុស្ស៊ី សម្លាប់ (មានវីដេអូ)

បានផុស

នៅ

នៅក្នុងការទទួលស្គាល់ដ៏កម្រអំពីតួលេខជនរងគ្រោះអំឡុងពេលសង្រ្គាម មេទ័ពអ៊ុយក្រែន បាននិយាយថា ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចាប់ផ្តើមកាលពី៦ខែមុន ទាហានអ៊ុយក្រែនប្រហែល ៩០០០ នាក់ត្រូវបានសម្លាប់។

លោកឧត្តមសេនីយ៍ Valeriy Zaluzhny បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែសីហាថា កុមារអ៊ុយក្រែនជាច្រើន ត្រូវការការថែទាំពីព្រោះឪពុករបស់ពួកគេ បានទៅសមរភូមិជួរមុខ ហើយវីរបុរសជិត ៩០០០នាក់ត្រូវបានសម្លាប់។

ដោយឡែក មន្ត្រីយោធាអាមេរិក បានប៉ាន់ប្រមាណកាលពីពីរសប្តាហ៍មុនថា រុស្ស៊ីមានទាហានស្លាប់និងរបួសពី ៧០ ០០០ទៅ ៨០ ០០០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Al Jazeera មិនអាចបញ្ជាក់តួលេខនៅសមរភូមិបានទេ។

ចំណែកអង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិល ៥៥៨៧ នាក់ត្រូវបានសម្លាប់និង ៧៨៩០ នាក់រងរបួសក្នុងអំឡុងពេលនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

រីឯទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា កុមារអ៊ុយក្រែន យ៉ាងតិច ៩៧២នាក់ត្រូវបានសម្លាប់ឬរងរបួស ចាប់តាំងពីរុស្ស៊ីបើកការវាយលុក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ី សម្លាប់ទាហានស៊ីឈ្នួលអាមេរិក ២០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម