Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រាប់ឲ្យកងទ័ពរុស្ស៊ី វិលត្រលប់ទៅផ្ទះវិញ បើចង់រស់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យទាហានរុស្ស៊ី រត់ចេញពីការវាយលុករបស់កងកម្លាំងអ៊ុយក្រែន នៅជិតទីក្រុង Kherson ភាគខាងត្បូង ដោយនិយាយថា យោធាទីក្រុងកៀវ កំពុងដណ្តើមយកទឹកដីរបស់ពួកគេមកវិញ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សុន្ទរកថា​ពេល​យប់​​កាលពី​ថ្ងៃ​ចន្ទ​ទី២៩ខែសីហា លោក Zelensky បាន​ប្តេជ្ញា​ថា ​កងទ័ព​អ៊ុយក្រែន​នឹងបណ្តេញ​កងទ័ព​រុស្ស៊ី​ទៅ​ព្រំដែន។

លោកនិយាយថា “ប្រសិនបើពួកគេចង់រស់ វាដល់ពេលហើយ ដែលយោធារុស្ស៊ីត្រូវរត់ចេញ។ សូមត្រលប់ទៅផ្ទះវិញ។ អ៊ុយក្រែនកំពុងដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ”។

ស្របពេលជាមួយគ្នានោះ លោក Oleksiy Arestovych ទីប្រឹក្សាជាន់ខ្ពស់របស់លោក Zelensky បាននិយាយថា កងការពាររបស់រុស្សីត្រូវបានបំបែក ក្នុងរយៈពេលពីរបីម៉ោង។

លោក​​បន្ថែម​ថា កងកម្លាំង​អ៊ុយក្រែន ​បាន​បាញ់​ផ្លោងលើ​សាឡាង ​ដែល​រុស្ស៊ី​កំពុង​ប្រើ​ដើម្បី​ផ្គត់ផ្គង់សព្វាវុធនៅ​ច្រាំង​ខាងលិច​នៃ​ទន្លេ Dnipro ក្នុង​តំបន់ Kherson។

លោក Oleksiy Arestovych ទីប្រឹក្សាជាន់ខ្ពស់របស់លោក Zelensky

គួរបញ្ជាក់ជាថ្មី រុស្ស៊ី​បាន​ចូលលុកលុយ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី២៤ខែ​កុម្ភៈ នៅក្នុង​អ្វី​ដែល​ខ្លួន​និយាយ​ថា ​ជា “ប្រតិបត្តិការ​យោធា​ពិសេស” ដើម្បី​កម្ចាត់អ្នក​ជាតិនិយម​អ៊ុយក្រែន​ និង​ការពារ​សហគមន៍​​និយាយ​ភាសា​រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​ បានហៅប្រតិបត្តិការនេះថា​ជា​សង្រ្គាម​ឈ្លានពាន​ដែលមិនសមហេតុផលទាល់តែសោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អាមេរិក ថា រុស្ស៊ី កំពុងពិបាកជ្រើសរើសទាហាន ទៅប្រយុទ្ធនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម