ព័ត៌មានអន្ដរជាតិ
ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ១៤៤នាក់នៅរសៀលនេះ
មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ ១៩ របស់ប្រទេសថៃ CCSA នៅរសៀលថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា ប្រទេសខ្លួនបន្តរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីសរុប ១៤៤នាក់បន្ថែមទៀត ដោយខេត្តកំពុងមានការរាតត្បាត គឺកើតដល់ ៤៣ ខេត្ត/ក្រុង។

របាយការណ៍ថ្មីនេះ ធ្វើឡើងក្រោយ CCSA កាលពីព្រឹកមិញ បានទទួលស្គាល់ថា ស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ ទូទាំងប្រទេស គឺធ្ងន់ធ្ងរជាងរលករាតត្បាតទី១ ទៅទៀត ក្រោយការផ្ទុះនៅផ្សារបង្គារ ក្នុងខេត្តសាមុត សាខន។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យ CCSA បាននិយាយថា ក្នុងចំណោមអ្នកឆ្លងថ្មី ១៤៤នាក់ មាន ១១៥នាក់ ជាពលរដ្ឋក្នុងសហគមន៍ ១៤នាក់ជាពលករចំណាកស្រុក និង ១៥នាក់ផ្សេងទៀត សុទ្ធជាអ្នកស្ថិតក្នុងកន្លែងធ្វើចត្តាឡីស័ក ក្រោយត្រឡប់ពីបរទេស។
កាលពីថ្ងៃអាទិត្យ មនុស្ស ១២១នាក់ បានឆ្លងកូវីដ ១៩ ក្នុងនោះ ៩៤នាក់ ជាឆ្លងក្នុងសហគមន៍ នាំ កើនជិត ២០០០នាក់ ត្រឹមប៉ុន្មានថ្ងៃ បើធៀបទៅនិងតួលេខឆ្លងមុនផ្ទុះការរាតត្បាតនៅសាមុត សាខន ដែលមានត្រឹម ៤៣៣១នាក់ ខណៈតួលេខឆ្លងសរុបចុងក្រោយបំផុត ថៃមានរកឃើញដល់ទៅ ៦២៨៥នាក់។
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


