ព័ត៌មានអន្ដរជាតិ
តុលាការមីយ៉ាន់ម៉ារកឃើញករណីថ្មីលើលោកស្រី អ៊ុងសាន ស៊ូជី និងកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំទៀត
មេដឹកនាំជាប់ឆ្នោតរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភលើច្បាប់សន្តិសុខសម្ងាត់រដ្ឋ និងត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។

មន្ត្រីម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ក្រៅពីលោកស្រី អ៊ុងសាន ស៊ូជី ក្នុងនោះទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រីគឺលោក Sean Turnell ដែលជាជនជាតិអូស្ត្រាលីក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធផងដែរ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំដូចគ្នា ។
ទោះយ៉ាងណាទាំងលោកស្រី ស៊ូជី និងលោក Turnell ដែលសុទ្ធតែមានអាយុ ៧៧ ឆ្នាំបានបដិសេធការចោទប្រកាន់ក្នុងរឿងក្តីនេះ នៅពេលដែលអ្នកទាំងពីរផ្តល់សក្ខីកម្មកាលពីខែសីហាកន្លងទៅ ។

គួរបញ្ជាក់ថា កន្លងមកអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំរួចមកហើយនៅក្នុងករណីផ្សេងៗទៀត ដែលត្រូវបានគេមើលឃើញថា យោធាមីយ៉ាន់ម៉ាមានបំណងមិនឲ្យលោកស្រីវិលត្រឡប់មកកាន់អំណាចនៅក្នុងប្រទេសដែលលោកស្រីនៅតែមានប្រជាប្រិយភាពខ្លាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


