ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដកទ័ពចេញពីទីក្រុងភាគខាងកើត អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ីបានដកចេញពីបន្ទាយដ៏សំខាន់ក្នុងទីក្រុង Lyman ដែលមានទីតាំងនៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។

ការប្រកាសដកទ័ពនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ចូលជាឯកតោភាគីលើតំបន់ចំនួន ៤ នៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន រួមទាំងតំបន់ Donetsk ផងដែរ ។
ក្រសួងបាននិយាយថា ការដកទ័ពរបស់ខ្លួនគឺដើម្បីចល័តទៅកាន់តំបន់ដែលរឹងមាំ និងការការពារប្រសើរជាងនេះ ក៏ដូចជាដើម្បីបញ្ចៀសការគំរាមកំហែងពីការឡោមព័ទ្ធណាមួយដោយកងកម្លាំងអ៊ុយក្រែន ។

ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា កងទ័ពរបស់ខ្លួនកំពុងបិទនៅកណ្តាលទីក្រុង Lyman ដើម្បីវាយដណ្តើមយកទីក្រុងនេះមកវិញ នៅពេលនេះដែលកងកម្លាំងរបស់រុស្ស៊ីបានចាកចេញទាំងស្រុង ។
កងទ័ពអ៊ុយក្រែនក៏ត្រូវបានគេរំពឹងថា នឹងបង្កើនការវាយលុករបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមដណ្តើមយកមកវិញនូវមូលដ្ឋានរឹងមាំរបស់រុស្ស៊ីផ្សេងទៀតនៅសាធារណរដ្ឋ Donetsk និង Luhansk ដែលនៅជិតខាងគ្នា ។

គួរបញ្ជាក់ថា ទីក្រុង Lyman បានបម្រើការជាផ្លូវដែក និងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងទីក្រុង Donetsk សម្រាប់កងកម្លាំងរបស់រុស្ស៊ី ចាប់តាំងពីពួកគេបានដណ្តើមយកទីក្រុងនេះកាលពីខែឧសភា ជាពិសេសកងកម្លាំងរុស្ស៊ីបានប្រើវាជាមូលដ្ឋានដើម្បីឈានទៅកាន់តំបន់ផ្សេងទៀតក្នុងតំបន់ Donbas ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ឲ្យប្រជាជននៅតំបន់មួយរបស់ រុស្ស៊ី ប្រយុទ្ធដើម្បីបញ្ចៀសការស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


