ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា នឹងធ្វើទស្សនកិច្ចប្រទេសចិន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងធ្វើទស្សនកិច្ចប្រទេសចិន ប៉ុន្តែមិនទាន់បង្ហាញពីពេលវេលានោះទេ។ នេះបើតាមការចុះផ្សាយរបស់ BBC។

លោកត្រាំប្រកាសបែបនេះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ បន្ទាប់ពីសន្ទនាតាមទូរស័ព្ទរយៈពេល៩០នាទី ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។
លោកត្រាំសរសេរថា ការជជែកគ្នានោះ គឺផ្តោតជាចម្បងលើបញ្ហាពាណិជ្ជកម្ម ហើយបានសម្រេចលទ្ធផលវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ នោះគឺជាការសន្ទនាដ៏ល្អក្រៃលែង។
ទន្ទឹមនោះ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua, លោកស៊ី បានប្រាប់លោកត្រាំថា សហរដ្ឋអាមេរិកគួរតែដកវិធានការអវិជ្ជមានដែលខ្លួនបានធ្វើប្រឆាំងនឹងប្រទេសចិន ចេញវិញ។

មេដឹកនាំចិនក៏ប្រាប់ប្រមុខសេតវិមានផងដែរថា ចិនតែងតែរក្សាសន្យារបស់ខ្លួន ហើយចាប់តាំងពីការឯកភាពគ្នាលើកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះមក ភាគីទាំងពីរគួរតែគោរពតាម។
សូមជម្រាបថា កិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ គឺជាការសន្ទនាដោយផ្ទាល់លើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោកត្រាំ វិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ហើយមានគោលបំណងធ្វើឲ្យទំនាក់ទំនងចុះត្រជាក់ បន្ទាប់ពីលោកត្រាំ បញ្ឆេះជម្លោះពាណិជ្ជកម្មជាមួយចិនកាលពីដើមឆ្នាំនេះ។
លោក ត្រាំ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋចុងក្រោយទៅកាន់ទីក្រុងប៉េកាំងក្នុងខែវិច្ឆិកាឆ្នាំ២០១៧ ចំណែកលោកស៊ី ធ្វើដំណើរលើកចុងក្រោយទៅកាន់សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាឆ្នាំ២០២៣ សម្រាប់កិច្ចប្រជុំកំពូលពាណិជ្ជកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


